ប្រធានាធិបតីហ្វុីលីពីនលោកឌុយទែរតេបានបង្ហាញពីទស្សនៈមួយបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោក មិនមែនបញ្ជូនទាហានទៅប្រឆាំងចិន ដោយសារតែវិវាទនៅលើដែនសមុទ្រនោះឡើយ គឺការបញ្ជូនទាហានទៅចិនគឺដើម្បីហ្វឹកហាត់ពីសមត្ថភាពសម្រាប់ប្រឆាំងភេរវកម្ម ។ ជាមួយគ្នានេះដែរទីក្រុងម៉ានីលនៅតែព្រួយបារម្ភពីសកម្មភាពកសាង ដោយខុសច្បាប់របស់ចិននៅលើដែន សមុទ្រចិនភាគខាងត្បូង។
តាមសារព័ត៌មាន Philippine Star លោកឌុយទែរតេ មានបំណងឲ្យមានការហ្វឹកហាត់ដល់កម្លាំងទាហានហ្វុីលីពីន ដែលជាកម្លាំងធ្លាប់សំទៅនឹងកិច្ចសហការជាមួយអាមេរិក។ នៅពេលដែលគ្មានអាមេ រិកជួយ កម្លាំងទាហានហ្វុីលីពីនដូចជាមិនមានភាព ជឿជាក់ ។ ទាំងនោះហើយ ទើបលោក ចង់ឲ្យទាហានរបស់ខ្លួនមាន គ្រូពីរផ្សេងគ្នា ដើម្បីជាការរីកចម្រើន។
ប្រធានាធិបតីឌុយទែរតេ បានបញ្ជាក់នៅក្នុងឱកាសខួបគម្រាប់ទី២០ថ្ងៃបង្កើត ក្លិបអ្នកជំនួញ ចិនហ្វុីលីពីន នៅទីក្រុង ម៉ានីល ថា«ភាគច្រើនទាហានហ្វុីលីពីន ពឹងផ្អែកលើអាមេរិក នៅពេលនេះចាំបាច់ ត្រូវតែ បង្កើនទំនាក់ទំនងជាមួយចិនដើម្បីធ្វើឲ្យមានតុល្យភាព។ ខ្ញុំគិតថា សាលា បណ្តុះបណ្តាលនៅចិននឹងជួយឲ្យទាហានរបស់លោក មានសមត្ថភាពជាងមុន នៅ ក្នុងសកម្មភាពប្រឆាំងភេរវកម្ម»។
លោកឌុយទែរតេក៏បានបញ្ជាក់ទៀត ថា គម្រោងបញ្ជូនទាហានទៅកាន់ប្រទេសចិន ហ្វឹកហាត់ មានន័យថា ទីក្រុងម៉ា នីល នឹងកាត់ផ្តាច់ទំនាក់ទំនងសម្ពន្ធមិត្ត ទាំងស្រុង ជាមួយអាមេរិក៕ ម៉ែវ សាធី