ប្អូនប្រុសអ្នកចម្រៀង ឈ្មោះបូ ចាន់ណាក់ ហៅ វេហាដែលរងរបួសរលាកភ្លើងធ្ងន់ធ្ងរបានស្លាប់ហើយ

ចែករំលែក៖

ក្រុងព្រះសីហនុ ៖ (ដំណឹងចុងក្រោយ)ទីបំផុតទៅ ប្អូនប្រុស អ្នកចម្រៀង ឈ្មោះបូ ចាន់ណាក់(ហៅ)វេហា អាយុ ៣២ឆ្នាំ ដែលរងរបួសរលាកភ្លើងធ្ងន់ធ្ងរ ដោយសារអគ្គី ភ័យឆេះក្លឹបកំសាន្តLV ក្រុងព្រះសីហនុ កាលពីយប់រំលងអាធ្រាត្រថ្ងៃ២១ឆ្លងចូលថ្ងៃ២២កុម្ភៈ២០១៨ បានទទួលមរណភាពហើយវេលាម៉ោង៣ទៀបភ្លឺថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅមន្ទីរពេទ្យប្រទេសវៀតណាម ។
អ្នកធ្លាប់ស្គាល់ក៏ដូចជាមិត្តភក្តិ សូមចូលរួមសោកស្តាយ រំលែកទុក្ខជាមួយក្រុមគ្រួសារសព ដោយក្តីអាណិត និងសូមវិញ្ញាណក្ខន្ធ័ប្អូនប្រុសជួបតែសុគតិភពកុំបីឃ្លាងឃ្លាតឡើយ ។
គួរបញ្ជាក់ថា អ្នកចម្រៀងមហាជនរូបនេះ អ្នកក្រុងព្រះសីហនុអាចស្គាល់គាត់ច្រើន តាមរយៈបទចម្រៀង ពិរោះៗដែលធ្លាប់ស្តាប់គាត់ច្រៀងនៅតាមកម្មវិធីកំសាន្តនានាក្នុងក្រុងព្រះសីហនុ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print