សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាកំណត់មុខសញ្ញាប្លន់ម៉ូតូ ទូរស័ព្ទ និងលុយពីម្ចាស់ហាយកាហ្វេនៅជ្រោយចង្វាបានហើយ

ចែករំលែក៖

ភ្នំពេញៈ ក្រោយពេលមានជនសង្ស័យម្នាក់ធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ មួយគ្រឿង ទូរស័ព្ទ និងលុយប្រហែល20ម៉ឺនរៀលពីម្ចាស់ហាយកាហ្វេយីហោ Wring Cafe រួចគេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ចខណ្ឌជ្រោយចង្វាឲ្យដឹងថា ករណីប្លន់ប្រដាប់អាវុធ នេះ បានកើតឡើងនៅម៉ោងជាង៨នាទីយប់ ហើយរហូតមកទល់ហ្នឹងម៉ោង១១យប់នេះ កម្លាំងសមត្ថកិច្ចជំនាញបានកំណត់មុខសញ្ញាបានហើយដោយមើលតាមកាមេរ៉ាសុវត្ថិភាព ។

បើតាមសមត្ថកិច្ចបានឲ្យដឹងទៀតថា យោងតាមតាមវិដេអូរកាមេរ៉ាសុវត្ថិភាព បង្ហាញឲ្យដឹងថា នៅមុនកើតហេតុ ជនសង្ស័យបានចូលទៅក្នុងហាងកាហ្វេក្នុងបំណងទិញភេសជ្ជៈ។ បន្ទាប់ពីឃើញឱកាសល្អ ជនសង្ស័យក៏ធ្វើសកម្មភាពដកកាំភ្លើងភ្ជង់ប្លន់យកលុយ ទូរស័ព្ទរបស់ជនរងគ្រោះ និងម៉ូតូមួយគ្រឿងទៀត ជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ហើយជនសង្ស័យខាងលើ ស្លៀកខោរខ្មៅ ពាក់អាវពណ៌ខៀវ និងមានអាវធំពីក្រៅ មានរាងស្គម មុខជ្រុង សម្បុរស្រអែម កម្ពស់ប្រហែល១.៦៥ម៉ែត្រ ។

សមត្ថកិច្ចបន្តថា ជនសង្ស័យមិនធ្វើសកម្មភាពម្នាក់ឯងទេ ពោល គឺមានបក្ខពួកម្នាក់ នៅចាំបិទគូថនៅខាងក្រៅហាងកាហ្វេ ដែលជាកន្លែងកើតហេតុ។ ហើយសមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យបានប្លន់យកនូវទ្រព្យសម្បត្តិរបស់ជនរងគ្រោះ រួមមាន ម៉ូតូ១គ្រឿងម៉ាក ហុងដា Sh ស៊េរីឆ្នាំ២០១៦ ពណ៍ស ស្លាកលេខ 1GJ-8157 ទូរស័ព្ទដៃមួយគ្រឿងម៉ាក សាមសុង និងប្រាក់ចំនួន២២០.០០០រៀល។

ជនរងគ្រោះមានឈ្មោះ លឹម ខេងហួរ ភេទស្រី អាយុ៣៨ឆ្នាំ ម្ចាស់ហាងកាហ្វេ មានទីលំនៅស្ថិតនៅភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ បច្ចុប្បន្ន ជនរងគ្រោះកំពុងដាក់ពាក្យបណ្តឹង នៅអាវុធហត្ថខណ្ឌជ្រោយចង្វា។

គួរបញ្ជាក់ថា កាលពីម៉ោង៨:៣០នាទី យប់ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ មានការភ្ញាក់ផ្អើលនៅចំណុចហាយកាហ្វេយីហោ Wring Cafe តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មានជនសង្ស័យម្នាក់ធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ មួយគ្រឿង ទូរស័ព្ទ និងលុយប្រហែល20ម៉ឺនរៀលពីម្ចាស់ហាយកាហ្វេយីហោ Wring Cafe រួចគេចខ្លួនបាត់ស្រមោល។។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញជនសង្ស័យម្នាក់ជិះរថយន្ដតាក់សុីមួយគ្រឿងមិនដឹងមកពីទីកន្លែងណាទេ បានចូលមកផឹកកាហ្វេនៅកន្លែងកើតហេតុ។ ខណៈអង្គុយផឹកកាហ្វេបានប្រហែលកន្លះម៉ោងដោយឃើញឱកាសល្អនឹងស្ងាត់ផងនោះ គឺមានតែអ្នកលក់ជានារីពីរនាក់ ភ្លាមនោះជនសង្ស័យបានធ្វើសកម្មភាពដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូមួយគ្រឿងម៉ូតូម៉ាកHonda SH ពាក់ស្លាកលេខ ភ្នំពេញ 1GJ 8157 មួយគ្រឿង ទូរស័ព្ទម៉ាក Samsungមួយគ្រឿង និងលុយប្រហែល20ម៉ឺនរៀល រួចជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្ដង។

បន្ទាប់ពីកើតហេតុជនរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាល និងកំលាំងកងរាជអាវុធហត្ថ ចុះមកដល់កន្លែងកើតហេតុ រួចនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅអាវុធហត្ថខណ្ឌជ្រោយចង្វា ដើម្បីដាក់ពាក្យបណ្តឹង និងកំណត់មុខសញ្ញាស្រាវជ្រាវចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print