អតីតបុគ្គលិកអនាម័យនៅផ្សារទំនេីបសូរិយាម្នាក់ឈឺពោះសម្រាលកូនលើសខែ បណ្តាលឲ្យស្លាប់កូនក្នុងពោះ និងបាន ទទួលការអន្តរាគមន៍ ពីអាជ្ញាធរខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ៖ ដោយមើលឃើញពីទុក្ខលំបាក់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដូនពេញ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ តែងតែបញ្ជាឲ្យមន្ត្រីក្រោមឱវាទត្រូវតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន នៅពេលពួកគាត់មានទុក្ខលំបាក់នៅគ្រាមានអាសន្នណាមួយដែលកើតឡើងជាយកថាហេតុ ។
ជាក់ស្តែងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០នាទីនេះ បន្ទាប់ពីទទួលបានព័ត៍មានថា នៅក្នុងភូមិ៨ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ មានករណីស្ត្រីម្នាក់ឈ្មោះ ស៊ូ ស្រីនិច្ច អាយុ ២៦ឆ្នាំ ជាអតីតបុគ្គលិកផ្សារទំនើបសូរិយា បានឈឺពោះសម្រាលកូន នៅម្នាក់ឯង ជាន់ទី៤ (ជាន់លំហ) ហេីយពុំមានថវិកាគ្រប់គ្រាន់ សម្រាប់សម្រាលកូន ភ្លាមនោះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានឲ្យលោក មាស សុភាព ចៅសង្កាត់ផ្សារថ្មីទី២ ឲ្យបញ្ជូនស្ត្រីខាងលើទៅសម្រាលកូននៅមន្ទីរពេទ្យបង្អែកដូនពេញជាបន្ទាន់ដើម្បីសង្គ្រោះកូនក្នុងផ្ទៃ ។
ប៉ុន្តែដោយអកុសលពេល ស្រ្តីមានផ្ទៃពោះខាងលើនេះ ទៅដល់មន្ទីរពេទ្យបង្អែក ពិនិត្យឃើញថា កូននៅក្នុងពោះបានបាត់បង់ជីវិតទៅហេីយ ក៏បញ្ជូនបន្តទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដេីម្បីវះកាត់ ហើយចំពោះការចំណាយលើសេវាវះកាត់ ខាងមន្ទីរពេទ្យមិនគិតសេវាទេ ប៉ុន្តែសេវាសម្រាកព្យាបាល និងថ្នាំពេទ្យ ជាការចំណាយរបស់ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ជាអ្នកចេញថ្លៃឲ្យទាំងស្រុង ។

ក្នុងនោះ លោក ចៅសង្កាត់បានគៀងគរថវិកា ពីអ្នកជិតខាង និងមន្ត្រីសង្កាត់បានថវិកាចំនួន ៥៧០.០០០៛ សម្រាប់ជួយស្រ្តីខាងលើផងដែរ ៕ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print