ខេត្តកំពង់ចាម៖ កាលយប់រំលងអាធ្រាតឈានចូលថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១និង៣០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយកើតឡើង នៅលើផ្លូវជាតិលេខ៦ស្ថិតចំណុច ភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម រវាងរថយន្តម៉ាកហាន់ដាយសា្លកលេខ ព្រះសីហនុ 3A-2983 បានបត់ត្រឡប់ក្រោយនៅទទឹងថ្នល់ ត្រូវបានរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុនហ៊ុនអូឡាំពិកធ្វើដំណើរពីសៀមរាបទៅភ្នំពេញ ដែលមានអ្នកដំណើរជិះក្នុងរថយន្តចំនួន ១៩នាក់ បើកទៅបុកចំកណ្តាលរថយន្តហាន់ដាយ។
ក្នុងឧប្បត្តិវហេតុនោះបណ្ដាលអោយសា្លប់អ្នកបើកបររថយន្តក្រុង០១នាក់ ឈ្មោះកែវ សាវុធ អាយុ៣៧ឆ្នាំ នៅភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងរបួសមនុស្សជាអ្នកដំណើរចំនួន១៩នាក់/ស្រី១០នាក់ ដែលរួមមាន ៖
-ជនជាតិខ្មែររបួស៤នាក់/ស្រី៣នាក់(ធ្ងន់០៣ ស្រាល១នាក់
-ជនជាតិថៃ០៣នាក់/ប្រុស០៣(ធ្ងន់០១ ស្រាល០២)
-ជនជាតិបារាំង ០២នាក់/ស្រី០១ (ស្រាល០២)
-ជនជាតិអាឡឺម៉ង់០៤នាក់/ស្រី០១ (ស្រាល០៤)
-ជនជាតិអុីស្រាអែល០២នាក់/ស្រី០២ (ស្រាល០២)
-ជនជាតិអងគ្លេស០៣នាក់/ស្រី០៣ (ធ្ងន់០១ ស្រាល០២)
-ជនជាតិចិន០១/ប្រុស០១ (ធ្ងន់០១)
សរុបអ្នករបួសធ្ងន់០៦,ស្រាល១៣ និងស្លាប់តៃកុងរថយន្តក្រុង ០១នាក់ ៕ ដោយ៖ វណ្ណះ