ជនសង្ស័យពីរនាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពប្លន់ម៉ូតូមួយគ្រឿងពីជនរងគ្រោះ

ចែករំលែក៖

ខេត្តរតនគិរី ៖ សម្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់នៅវេលាម៉ោង១៨.៣៥នាទីយប់ថ្ងៃអង្គារ១៣កើត ខែ​ផល្គុន ឆ្នាំរការ នព្វសក័ ២៥៦១ ត្រូវនិងថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិ១ ឃុំឡាមិញស្រុកបរកែវខេត្តរតនគិរីនិងបន្តតាមចាប់រហូតដល់ម៉ោង២៤,០០នាទីថ្ងៃខែឆ្នាំដដែរទើបចាប់បានមួយមុខសញ្ញាទៀត ។

តាមប្រភពពីអធិការស្រុកលំផាត់បានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននោះបានធ្វើសកម្មភាពកំហែងយកម៉ូតូមួយគ្រឿងនៅវេលាម៉ោង១០និង៤០នាទី ថ្ងៃចន្ច័ ១២កើត ខែផល្គុន ឆ្នាំរការ នព្វសក័ ២៥៦១ ត្រូវនិងថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៨ នៅចំណុចផ្លូវកែងចំការកៅស៊ូរបស់ឈ្មោះ ដា ស្ថិតក្នុងភូមិចាងរ៉ាឃុំបាតាងស្រុកលំផាត់ខេត្តរតនគិរី។

ជនរងគ្រោះឈ្មោះ ផ្លិញ វេតភេទប្រុសអាយុ១៣ឆ្នាំជនជាតិទំពួនមុខរបរសិស្សបានជិះម៉ូតូម៉ាក្សWave ស៊េរីឆ្នាំ២០១៨ ពណ៌ព្រីងទុំគ្មានស្លាកលេខ និងទូរស័ព្ទមួយគ្រឿងត្រូវបានក្រុមចោរគំរាមប្លន់យកទៅបាត់។

ប្រភពបន្តទៀតថាបន្ទាប់ពីកើតហេតុសមត្ថកិច្ចយើងបានបើកការស្រាវជ្រាវសើុបអង្កេតនិងប្រើប្រាស់នូវវិធានការជំនាញរហូត សមត្ថកិច្ចយើងបានកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនបានតែម្តង ។ ជនសង្ស័យឃាត់ខ្លួនបានទាំង២នាក់នោះ ទី១ឈ្មោះ ញ៉ ជីវ៉ា ភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរ មានទីលំនៅ ភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ទី២-ឈ្មោះចាន់ ធី ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរ(ជាគូរកន)នៅចំណុចផ្ទះជួលស្ថិតក្នុងក្រុងបាន លុង ហើយបានឆ្លើយសារភាពថាខ្លួនទាំងពីរនាក់ពិតជាបានធ្វើសកម្មភាពគំរាមប្លន់យកម៉ូតូនិងទូរស័ព្ទពីជនរងគ្រោះពិតប្រាកដមែន។

សមត្ថកិច្ចដកហូតបានៈ ម៉ូតូម៉ាកវេវព៌ណខ្មៅសេរី២០១៨ចំនួន០១គ្រឿង, ម៉ូតូរបស់(ជនសង្ស័យជិះធ្វើសកម្មភាព)មួយគ្រឿងនិងទូរស័ព្ទដៃម៉ាក្សហួវៃ(HUAWEI)មួយគ្រឿងដែលជារបស់ជនរងគ្រោះ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕ ជីវន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print