ក្មេងស្រីម្នាក់រងរបួសធ្ងន់ ក្រោយដាច់ធ្លាក់ទោងវិលនៅសួនកម្សាន្តកោះពេជ្រ​

ចែករំលែក៖

ភ្នំពេញ៖ វាមិនមែនជាលើកទី១នោះទេ ក្នុងករណីបងប្អូនប្រជាពលរដ្ឋដែលនាំកូនចៅទៅលេងសួនកម្សាន្តកោះពេជ្រ ហើយដោយការធ្វេរប្រហែសរបស់ក្រុមម្ចាស់អាជីវកម្មដែលដាក់ឧបករណ៍សម្រាបក្មេងលេង ដូចជា ទោងយោង ទោងវិល តែងតែបង្កគ្រោះថ្នាក់ដល់ក្មេងតូច ជួនកាលរហូតទៅដល់មានអ្នកស្លាប់ផងដែរ ។

ជាកស្តែងកាលពីវេលាម៉ោង៨យប់ថ្ងៃអង្គារ ១៣កើត ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី២៧ខែកុម្ភះឆ្នាំ២០១៨ ស្ថិតនៅក្នុងសួននៃ​មជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ មានករណីដាច់ធ្លាក់ទោងវិល ​បណ្តាលឲ្យ​ក្មេងស្រីម្នាក់បានរងរបួសធ្ងន់ ។

យោងតាមប្រភពព័ត៍មានពីក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុពួកគេមានគ្នា៤នាក់ ជា​បងប្អូននិងគ្នាបានមកជិះ​ឧបករណ៍វិលនៅកន្លែងខាងលើ លុះជិះមិនបានប៉ុន្មានផងក៏ស្រាប់ ធ្លាក់មកដីតែម្តង បណ្តាលប្អូន​ស្រីម្នាក់រងរបួសធ្ងន់ ហើយត្រូវបានដឹងយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យផងដែរ ។

ប្រភពបានបន្តទៀតថាទីតាំងខាងលើមានម្ចាស់ជាជនជាតិចិន ដែលជាអ្នកគ្រប់គ្រងនៅទីនោះ ។ ហើយទីតាំងខាងលើក៏ធ្លាប់ដាច់ធ្លាក់ម្តងរួចមកហើយ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ ដោយឲ្យភាគីខាងម្ចាស់ទីតាំងនិងជនរងគ្រោះ​ធ្វើការដោះស្រាយគ្នា​ដោយ ខាងជនរងគ្រោះទាមទារឲ្យចេញថ្លៃព្យាលបាលទាំងស្រុង ៕ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print