ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំមិនអាចទទួលយកបានឡើយអ្វីដែលគេថា «គ្រូពេទ្យ១០០មានអាក្រក់៩០ដោយល្អមានតែ១០នាក់ប៉ុណ្ណោះ»។យើងទទួលស្គាល់ភាពខ្វះខាតរបស់យើង តែយើងកំពុងកែលម្អ និងពង្រឹងជាបន្តបន្ទាប់។ សំដីអសីលធម៌ និងអគុណធម៌ទាំងនេះយើងមិនអាចទទួលយកបានទេ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសបង្កើតមូលនិធិគន្ធបុប្ផាប្រចាំស្រុកខ្មែរ ដើម្បីទ្រង់មន្ទីរពេទ្យកុមារដ៏សំខាន់មួយនេះ។ «សូមលោកឧកញ៉ា លោកជំទាវ និងអ្នកមានលទ្ធភាពទាំងឡាយចូលរួមទាំងអស់គ្នា»។ ចំណែកមូលនិធីគន្ធបុប្ផានៅស្វ៊ីសនៅបន្តដដែល។ យើងត្រូវធានាឱ្យមន្ទីរពេទ្យមួយនេះបន្តសកម្មភាពធម្មតា និងមានប្រសិទ្ធភាពខ្ពស់ ទោះគ្មានវេជ្ជបណ្ឌិត បេអាត រិចន័រ ដោយសារគាត់មានជំងឺធ្ងន់ក៏ដោយ។
សម្តេចតេជោ ហ៊ុន សែន៖ TYDA មានដំណមមួយ គឺព្យាបាលមនុស្សដោយមិនប្រកាន់និន្នាការនយោបាយ…..(ហាមTYDA ដាច់ខាត មិនត្រូវសួរអ្នកជំងឺថា គាំទ្រនរណា និងបោះឆ្នោតឱ្យនរណាឡើយ)។
សម្តេចតេជោមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមគ្រូពេទ្យ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា(TYDA ) ដែលពិធីនេះ ធ្វើឡើងនៅសាលមហោស្រពកោះពេជ្រនៅព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨នេះ ៕