ទប់ស្កាត់ឱ្យបានដាច់ខាតសកម្មភាពភេរវកម្ម និងធានាមិនឱ្យមានបដិវត្តន៍ពណ៌

ចែករំលែក៖

ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការក្រសួង ការពារជាតិ បានកោតសរសេីរនិងវាយ តម្លៃខ្ពស់ចំពោះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ការពារសុវត្ថិភាព សុខសន្តិភាព ជូនប្រជា ពលរដ្ឋ និងសង្គមជាតិក្នុងខែកុម្ភៈកន្លង មកនិងដាក់ចេញទិសដៅអនុវត្តបន្ត ខែ មីនា ឆ្នាំ២០១៨។

នេះគឺជាមោទនភាពរបស់សង្គមគ្រួសារខ្មែរ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបូកសរុបរបាយការណ៍ការងារខែ កុម្ភៈ និងដាក់ចេញទិដៅអនុវត្តបន្តខែមីនាឆ្នាំ២០១៨ នៅទីស្តីការក្រសួងការពារជាតិ កាលពីថ្ងៃទី១ ដើមខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក នាយឧត្តម សេនីយ៍ ចាយ សាំងយុន ព្រមទាំងវត្តមាន នាយ ទាហានមកពីស្ថាប័ន ក្រសួងការពារ ជាតិអគ្គបព្ជាាការ (ខ.ភ.ម) ជាច្រេីនរូប​ទៀតបានចូលរួម។

ក្នុងរបាយការណ៍បូកសរុបអានដោយលោកឧត្តមសេនីយ៍ឯក ចាន់សារ៉ាង អគ្គ​លេខាធិការរងក្រសួងកាពារជាតិ នាយក នាយកដ្ឋានសរុប លេីកឡេីងអំពីកិច្ចខិតខំប្រឹងប្រែង អនុវត្តការងារ របស់ស្ថាប័ន កងឯកភាព ចំណុះអគ្គបព្ជាាការដ្ឋាន ខ.ភ.ម ក្រសួងការពារជាតិ លេីកិច្ចការពារ​បូរណភាពទឹកដី។ ជាមួយគ្នានេះត្រូវទប់ស្កាត់ឱយបានដាច់ខាត រាល់សកម្មភាព ភេរវកម្មនិងធានាមិនឱ្យមានបដិវត្តពណ៌ ដែលប៉ុនប៉ងផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ ព្រមទាំងការពាររដ្ឋធម្មនុញ្ញ ព្រះ មហាក្សត្ររាជរដ្ឋាភិបាលនិងភាពត្រឹមត្រូវនៅកម្ពុជាផងដែរ ៕  សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print