ខេត្តសៀមរាប៖ ក្រោយជួបរឿងរ៉ាវជីវិតខ្លោចផ្សារព្រោះការរងទារុណកម្មទាំងផ្លូវកាយនិងផ្លូវចិត្តពីបុរសម្នាក់ អាលីយ៉ា បានប្រឹងប្រែងងើបឈរតស៊ូក្នុងជិវិតដោយខិតខំពង្រឹងមុខរបរសមល្មមមួយសម្រាប់ជិវិត ប៉ុន្តែថ្មីៗនេះនាងនៅតែទទួលរងនូវការប្រមាថមាក់ងាយពីបុរសជនបរទេសម្នាក់រហូតមានការជេប្រមាថនិងគំរាមប្រើហឹង្សា។ នាងគួរតែទទួលបានការគាំពារយកចិត្តទុកដាក់និងលើកទឹកចិត្តពីមន្ត្រីមានសមត្ថកិច្ចដើម្បីទទួលបានយុត្តិធម៌។
ក្នុងគ្រាដែលអាលីយ៉ា ប្រឡូកក្នុងអាជីពសិល្បៈកាលពីប៉ុន្មានឆ្នាំមុននាងធ្លាប់បានបង្កើតព្រឹត្តិការណ៍សិល្បៈ និងស្នាដៃធំៗជាច្រើន។ ពិសេសនាងធ្លាប់រៀបចំឲ្យមានកម្មវិធីមហោស្រពសិល្បៈដែលជួយជ្រោមជ្រែងជីវិតសិល្បករចាស់ជរា និងជួយដល់ក្មេងកំព្រាជាដើម។ នាងក៏ធ្លាប់ចូលរួមស្ម័គ្រចិត្តក្នុងការងារសង្គមជាហូរហែរ ដែលចុងក្រោយគេឃើញនាងបានចូលរួមក្នុងការងារសិល្បៈស្ម័គ្រចិត្តនាងព្រឹត្តិការណ៍អង្គរសង្ក្រានដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា នាខេត្តសៀមរាប ដោយទទួលបានប័ណ្ណសរសើរ លិខិតថ្លែងអំណរគុណពីស្ថាប័នខាងលើផងដែរ។
បច្ចុប្បន្ននាងកំពុងប្រឈមនឹងការលំបាកមួយក្នុងជីវិតគ្រាដែលបុរសជនជាតិបារាំងម្នាក់ដែលមានភរិយាជាជនជាតិខ្មែរបានជេរប្រមាថដោយពាក្យមិនសមរម្ភ គំរាមប្រើហិង្សា និងរំលោភលើកិច្ចសន្យា បណ្តេញនាងចេញពីហាងលក់ដូររបស់នាងយ៉ាងព្រៃផ្សៃ។ អាលីយ៉ាបញ្ជាក់ថាពេលនេះនាងបាត់បង់គ្រប់យ៉ាងពិសេសគឺហាង សម្ភារៈមួយចំនួនដែលនៅក្នុងហាង ។ នាងថាបុរសជនជាតិអាល្លឺម៉ង់ម្នាក់ដែលមានភរិយាជាជនជាតិខ្មែរនោះមិនត្រឹមតែរំលោភកិច្ចសន្យាលើការជួលហាងទេ ថែមទាំងជេរប្រមាថដោយពាក្យសម្តីធ្ងន់ៗដែលស្ត្រីទូទៅមិនអាចទទួលយកបាន។
នាងថានាងចង់បានត្រឹមយុត្តិធម៌ ដូចនេះច្បាប់ត្រូវតែការពារនាង ពិសេសនាងត្រូវការការលើកទឹកចិត្តមួយដើម្បីបន្តដំណើរជីវិតទៅមុខទៀត។ នាងថាពេលនេះនាងកំពុងធ្លាក់ខ្លួនឈឺព្រោះតែការបាក់ទឹកចិត្ត និងមិនមានជម្រកសមរម្ភជាដើម។ តារាស្រីធ្លាប់ល្បីល្បាញ និងហ៊ឺហាខ្លាំងរូបនេះលើកឡើងថានាងសម្រេចចិត្តថានឹងប្តឹងទៅកាន់មន្ត្រីប៉ូលីសព្រហ្មទណ្ឌបុរសបរទេសម្នាក់នោះដើម្បីរកយុត្តិធម៌មួយ ប៉ុន្តែនាងស្នើឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់ជួយដល់នាងគ្រាដែលនាងមានត្រឹមតែសម្បកខ្លួន។ ជាមួយគ្នានេះនាងក៏ថ្លែងអំណរគុណសម្រាប់ការលើកទឹកចិត្តពីមន្ត្រីថ្នាក់មូលដ្ឋានមួយចំនួនដែលបានដុតដៃដុតជើងជួយនាងគ្រាដែលនាងជួបការលំបាកភ្លាមៗ ហើយនាងរំពឹងថានាងនឹងទទួលបានការគាំពារ លើកទឹកចិត្តបន្តនៅគ្រាដែលនាងចាំបាច់ត្រូវតែបានយុត្តិធម៌ពីបុរសជនបរទេសដែលមើលងាយជេប្រមាថមកលើនាងជាស្ត្រីខ្មែរនោះ។
គួរបញ្ជាក់ដែរថាកាលពីថ្ងៃទី២១ខែកុម្ភៈនេះអាលីយ៉ាត្រូវបានបុរសជនបរទេសដែលជួលហាងលក់ដូរផឹកស៊ីឲ្យនាងបន្តបានប្រើប្រាស់ពាក្យសម្តីដោយបុរសជនជាតិបារាំងម្នាក់បានប្រើប្រាស់សម្តីមាក់ងាយ ជេរប្រមាថ និងចង់ប្រើហិង្សាមកលើនាងជាស្ត្រី៕ វឌ្ឍនា