ភ្នំពេញ ៖ ជនសង្ស័យឈ្មោះ ប៊ុន តេង ហៅហ្គោ អាយុ៣២ឆ្នាំ ជាមន្ត្រូយោធាភូមិភាគ៥ និងមានឋានន្តរស័ក្តិអនុសេនីយ៍ត្រី មានមុខរបរជាអ្នកជំនួញនាំខោអាវមកពីប្រទេសថៃ បោះដុំតាមផ្សារនៅរាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា ហេតុការណ៍បាញ់ប្រហារនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ត្រង់ចំណុចមុខផ្ទះជួលនៅ តាមបណ្តោយផ្លូវ១៩៧៤ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ជ
នរងគ្រោះដែលឃាតករតាមបាញ់សម្លាប់នេះ ទី១៖ ឈ្មោះ គង់ រ៉ាវិន អាយុ៣០ឆ្នាំ មុខរបរលក់ដូរស្នាក់នៅផ្ទះលេខ៣៣កា ផ្លូវលំ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ បានរងរបួសចំនួន៣គ្រាប់ និងទី២៖ ឈ្មោះ សឺង វិន ហៅស្រីលក្ខណ៍ អាយុ២៥ឆ្នាំ មុខរបរលក់ខោអាវ និងខ្លះអះអាងថា នាងបម្រើការនៅហាងខារ៉ាអូខេមួយ ស្នាក់នៅផ្ទះជួលកន្លែង កើតហេតុខាងលើបានរងរបួសចំនួន២គ្រាប់ ។
បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ៕ ស តារា