ភ្នំពេញ ៖ លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគណៈកម្មាជាតិរៀបចំការបោះឆ្នោត ហៅ គ.ជ.ប បានថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅវេលាថ្ងៃត្រង់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨នេះដូច្នេះថា « Facebook ផ្លូវការរបស់គណៈកម្មាជាតិរៀបចំការបោះឆ្នោត ហៅ កាត់ គ.ជ.ប. ត្រូវបានក្រុមសង្គមងងឹតលួច (Hack) យកទៅគ្រប់គ្រងនៅថ្ងៃខែដដែលនេះផងដែរ ។
លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់និងប្រកាសមិនទទួលស្គាល់រាល់ព័ត៌មានទាំងឡាយ ដែលបង្ហោះនៅលើ Facebook ដែលមានអាស័យដ្ឋាន៖ www.facebook.com/CambodiaNEC ។ គ.ជ.ប នឹងជូនដំណឹងឡើងវិញ នៅពេលយក Facebook មកគ្រប់គ្រងបានវិញ។
អ្នកនាំពាក្យ គ.ជ.ប សូមប្រកាសថ្កោលទោសយ៉ាងក្លាចំពោះជនក្រុមងងឹតដែលបានវាយប្រហារ និងលួច Hack Facebook របស់គជប។
លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់បន្ថែមថា នៅពេលនេះក្រុមការងារបច្ចេកទេសរបស់ គ.ជ.ប បាននិងកំពុងខិតខំយ៉ាងស្វិតស្វាញ ដើម្បីទាញយកមកគ្រប់គ្រងវិញ នឹងដាក់ពាក្យបណ្តឹងផ្តន្ទាទោសជនទុច្ចរិតតាមផ្លូវច្បាប់ ៕