ស្ថានទូតបារាំងនៅអាហ្វ្រិកខាងលិច រងការវាយប្រហារ

ចែករំលែក៖

ខ្មាន់កាំភ្លើង​៤នាក់​ បានបើកការវាយប្រហារទៅលើស្ថានទូតបារាំង ​នៅ​ Burkina Faso ​និងទីតាំងយោធា​របស់ប្រទេសនេះ​ កាលពីថ្ងៃទី​២ ខែមីនា ។​បន្ទាប់ពីធ្វើសកម្មភាពរួច ជនដៃដល់ទាំង​៤នាក់ត្រូវបានសម្លាប់​។

សារព័ត៌មាន  AFP ​បានផ្សាយថា  ក្រុមប្រដាប់អាវុធបានបើកការវាយប្រហារ នៅទីតាំងស្ថានទូត បារាំងនៅ​ Burkina Faso និងទីតាំងយោធា។ ការវាយប្រហារកើតឡើងនៅព្រឹកថ្ងៃទី២ខែមីនា  ស្ថិតនៅកណ្តាលទីក្រុង​ Ouagadougou ​ប្រទេស  Burkina  Faso ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មានមនុស្ស៥នាក់បំពាក់ដោយអាវុធ​ ចុះពីរថយន្ត បាញ់ប្រហារទៅលើ អ្នកធ្វើដំណើរ មុនពេល សម្រុកចូលស្ថានទូតបារាំង ។ រថយន្តដែលក្រុមដៃដល់​បានឆាប់ឆេះ ក្រោយពួកភេរវកម្ម​បាន​ចាញពីរថយន្ត។

ក្រោយការបាញ់ប្រហារនៅស្ថានទូតបារាំង ក៏មានការបាញ់ប្រហារនៅទីតាំង កម្លាំងទាហានរបស់ប្រទេស​ Burkina  មាននៅចម្ងាយពី​ស្ថានទូតបារាំងរងការបាញ៉ប្រហារប្រមាណ ១មីឡូម៉ែត្រ ។

នៅក្នុងសេចក្តីប្រកាស រដ្ឋាភិបាល​ Burkina Faso ​បានបញ្ចាក់ថា ការបាញ់ប្រហារខាងលើកើតឡើង សម្តៅទៅលើស្ថានទូតបារាំង  ប៉ុន្តែជនដៃដល់ទាំង៤នាក់ត្រូវបានសម្លាប់។

នៅទីក្រុងប៉ារីស ប្រភពព័ត៌មានពីរដ្ឋាភិបាលបារាំង បានឲ្យដឹងថា ស្ថានភាពស្ថិតនៅក្នុងការគ្រប់គ្រង ។​រដ្ឋាភិបាលបារាំងក៏ទទួលបានព័ត៌មានពីការវាយប្រហារខាងលើផងដែរ។

ប្រទេស​ Burkina Faso ​គឺជាប្រទេសមួយស្ថិតនៅតំបន់ ភាគខាងត្បូង វាលរហោស្ថាន សាហារ៉ា កំពុងតែ ធ្វើសង្គ្រាម ប្រឆាំងនិង​ក្រុមអិស្លាមជ្រុលនិយម។

ការវាយប្រហារខាងលើបានបង្ហាញឲ្យឃើញថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសនេះ កំពុងតែប្រឈមនៅបញ្ហាយ៉ាងខ្លាំង ដោយសារតែការក្រោកឈរឡើងរបស់ក្រុមអិស្លាមជ្រុលនិយម។

ការបះបោរបានធ្វើឲ្យពលរដ្ឋរាប់សិបពាន់នាក់ស្លាប់និងចាកចេញពីផ្ទះសម្បែង  ក្នុងប្រទេសក្រីក្របំផុត លើពិភព​លោក។ ការវាយប្រហារខាងលើ គឺជាស្នាដៃក្រុម​អាលកៃដា ។ បារាំងគឺជាប្រទេស ដែលបានធ្វើអាណានិគមន៍ទៅលើប្រទេសនៅតំបន់អាហ្រិក  ដោយពេលនេះបារាំងបានដាក់ពង្រាយទាហាន ៤០០០នាក់ជួយការពារ​៥ប្រទេស នៅក្នុងតំបន់ អាហ្រិក មាន​​ Burkina Faso,Chad, Mali , Mauritnia ,Niger ៕ ម៉េវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print