ស្រុកអង្គស្នួល ៖ ដីចម្ការប្រមាណ៥ហិកតាបានរងការឆាបឆេះ បង្កឡើងដោយអ្នករុករក យកឃ្មុំដុត ធ្វើឲ្យភ្ញាក់ផ្អើលភិតភ័យដល់អ្នកស្រុក កាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃសុក្រ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថៃ្ងទី៣ ខែមីនា ឆ្នាំ២០១៨ នៅ ចំណុចព្រៃរបោះចម្ការបារាំង ស្ថិតនៅភូមិក្រាំងក្រូច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្ត កណ្ដាល ។
លោកអធិការស្រុកអង្គស្នូលបានឲ្យដឹងថា កម្លាំងអន្តរាគមន៍របស់អធិការដ្ឋាននគរបាល ស្រុកអង្គស្នួលបានចេញប្រតិបត្ដិការ ដោយសហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលទួលព្រេជ ២៥នាក់ នាយទាហ៊ានសកម្មត្មាតពង៨៦នាក់ មេព្រៃ៥នាក់ ប្រជាពលរដ្ឋ ប្រជាការពារ៤០នាក់ បានជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះ នៅចំណុចខាងលើ ។ ក្នុងនោះត្រូវប្រើរថយន្ត ពន្លត់អគ្គិភ័យរបស់ការិយាល័យខេត្តអស់ចំនួន២គ្រឿង រថយន្តស៊ឺរ៉េន១គ្រឿង ប្រើប្រាស់ ទឹកអស់ចំនួន២ឡាន ។
លោកបន្តថា មូលហេតុដែលផ្តើមឲ្យមានភ្លើងឆេះដោយសារប្រជាពលរដ្ឋដុតភ្លើងយកឃ្មុំ ហើយទំហំនៃការខូចខាត គឺឆេះអស់៥ហិកតា។ រយៈពេលមួយម៉ោងកន្លះទើបកិច្ចសហការអាចបាញ់ទឹកបង្ក្រាបអំណាចភ្លើងរលត់ជាស្ថាពរនៅវេលាម៉ោង១២និង៣០នាទី ៕ ស្អាងជ័យ