មន្ត្រីជាន់ខ្ពស់អាមេរិកគ្រោងលាលែងពីតំណែងជាបន្តទៀត

ចែករំលែក៖

រដ្ឋាភិបាលរបស់ប្រធានាធិបតីត្រាំ ត្រូវបានមនុស្សជាច្រើន ឲ្យឈ្មោះថាជា «រដ្ឋាភិបាលប្រជាធិបតេយ្យ ផ្តាច់ការ» ដោយសារតែអ្វីគ្រប់យ៉ាងធ្វើឡើងតាមការបញ្ជារបស់ប្រធានាធិបតីតែម្នាក់គត់ ហើយលោកត្រាំបានដកហូតតំណែងមន្ត្រីជាន់ ខ្ពស់ជាច្រើនរូប ក៏ដូចជាមន្ត្រីខ្លះលាលែង ពីតំណែង ដោយសារតែមិនចុះសម្រុង នឹងគ្នា លើគោលនយោបាយដែលលោក ត្រាំដាក់ចេញ។

នៅពេលនេះទីប្រឹក្សាសន្តិសុខជាតិ អាមេរិកគឺលោក H.R McMaster ត្រូវបាន គេរំពឹងថា នឹងចាកចេញពីតំណែង នៅ ត្រឹមខែ មេសាក្រោយនេះ បន្ទាប់ពីមាន ការប៉ះទង្គិចគ្នា ម្តងហើយម្តងទៀត ជាមួយលោកប្រធានាធិបតី គឺលោក ដូណាល់ ត្រាំ។

សារព័ត៌មាន Sputnik ចេញផ្សាយនៅ ថ្ងៃទី២ ខែមីនា បានឲ្យដឹងថា ការលា លែង ពីតំណែងរបស់លោក McMaster និងការជំនួស ត្រូវបានរៀបចំឡើង ដោយ ប្រធានបុគ្គលិក របស់សេតវិមានលោក John Kelly និងលោក James Mattis រដ្ឋមន្រ្តីការពារជាតិ។ នេះបើតាមសារព័ត៌ មាន NBC News បានផ្សាយកាលពីថ្ងៃ ព្រហស្បតិ៍ ដោយដកស្រង់ សម្ដីមនុស្ស ៥នាក់ដោយសម្ងាត់។លោក McMaster មិនមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ដូណាល់ ត្រាំ នោះឡើយ មុនពេលគាត់ត្រូវបានតែងតាំងនៅក្នុងខែកុម្ភៈ ឆ្នាំ ២០១៧ និងបានជ្រើសរើសរក្សាតំណែង ជាឧត្តម សេនីយ៍ផ្កាយ៣ នៅក្នុងជួរកងទ័ពអាមេ រិក។ ការផ្សាយនោះ បានបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានខឹងចំពោះសេចក្តីថ្លែងការណ៍មួយចំនួនរបស់លោក។

របាយ​ការណ៍មួយក្នុងចំណោមសុន្ទរក ថា ជាច្រើនដែលនាំឱ្យមានការរិះគន់ភ្លាមៗ ពីសំណាក់ លោកប្រធានាធិបតីនោះ គឺធ្វើ ការអត្ថាធិប្បាយរបស់លោក McMaster នៅឯវេទិកាមួយនៅ ប្រទេសអាល្លឺម៉ង់ថាការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោត នៅសហរដ្ឋអាមេរិក គឺជារឿងមិន អាចប្រកែកបាន ។
កន្លងមកថ្មីៗ អគ្គរដ្ឋទូតអាមេរិកប្រចាំនៅមិុចស៊ីកូ លោកស្រី Roberta Jacobson នៅថ្ងៃទី១ខែមីនា បានប្រកាស លាលែង ចេញពីតំណែង នៅខែឧសភាខាងមុខ ជាមួយគ្នានេះមិនទាន់មានព័ត៌មានស្តីពីអ្នក ជំនួស តំណែងលោកស្រីនៅឡើយ។

នៅលើបណ្តាញទំនាក់ទំនងសង្គម របស់លោកស្រី Jacobson បានសរសេរថា លោកស្រីធ្វើជាឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅមិុចស៊ីកូ គឺជា មោទនភាព ដ៏ក្រៃ លែងរបស់លោកស្រី តែក្រោយរយៈពេល ៣១ឆ្នាំ បម្រើការនៅក្នុងរដ្ឋាភិបាលអាមេរិក លោកស្រីនឹងចាកចេពីតំណែងនេះដើម្បីស្វែងរកការងារថ្មី។លោកស្រីក៏បានលើកឡើងពី សារសំខាន់នៃ ទំនាក់ទំនងទ្វេភាគីរវាងអាមេរិកនឹងមិុចស៊ីកូ។ ប្រភពព័ត៌មាន បានឲ្យដឹងថា អគ្គនាយក ក្រុមហ៊ុនទូរគម នាគមន៍ AT&T លោក Edward Edward Whitacre អាចក្លាយជាឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកនៅមិុចស៊ីកូ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print