ព្រឹទ្ធសភារដ្ឋផ្ល័ររីដា អាមេរិក បានច្រានចោលច្បាប់កាត់បន្ថយអាវុធនៅក្នុងរដ្ឋនេះ មិនតែប៉ុណ្ណោះបានគាំទ្រដល់គម្រោងបំពាក់កាំភ្លើងដល់គ្រូបង្រៀនដើម្បីទប់ស្កាត់ ការ បាញ់ប្រហារកើតឡើងនៅក្នុងសាលា។
សារព័ត៌មានរ៉យទ័របានផ្សាយថា ការ ដែលព្រឹទ្ធសភារដ្ឋ ផ្ល័ររីដា សម្រេច គាំទ្រការបំពាក់កាំភ្លើងដល់គ្រូបង្រៀននេះគឺ ធ្វើឡើងក្រោយពេលប៉ុន្មានសប្តាហ៍ ដែល មានការបាញ់ប្រហារនៅសាលារៀន Stoneman Douglas ក្នុងតំបន់ Fort Lauderdale សម្លាប់មនុស្ស ១៧នាក់។
ក្នុងពេលជាមួយគ្នានេះ មានតំណាង រាស្ត្រជាង ២០នាក់មកពីគណបក្ស សាធារណរដ្ឋ នៅក្នុងរដ្ឋផ្ល័ររីដា បានគាំទ្រ ដល់ដល់ការប្រើប្រាស់កាំភ្លើងនៅក្នុងរដ្ឋនេះ ចំណែកតំណាងរាស្ត្រ ១៥នាក់ទៀត ប្រឆាំង ។
ក្រោយព្រឹទ្ធសភា សម្រេច ច្រានចោលច្បាប់គ្រប់គ្រងកាំភ្លើង សិស្សម្នាក់ឈ្មោះ Jaclyn Corinនៅក្នុងសាលា Stoneman បានបង្ហោះនៅលើបណ្តាញ Twitter ថា « ហេតុការណ៍ខាងលើ បានធ្វើឲ្យបេះដូងខ្ញុំខ្ជេចខ្ទាំ »។
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង អាវុធនៅក្នុងរដ្ឋនេះ ក៏បានបង្កើន អាយុ ដល់អ្នកប្រើប្រាស់ដែរគឺចាប់ គឺពី១៨ឆ្នាំ ឡើងដល់២១ឆ្នាំ ។
នៅក្នុងហេតុការណ៍បាញ់ប្រហារនៅ ក្នុងសាលារៀន Stoneman Douglas ជន ដៃដល់មានអាយុ១៩ឆ្នាំ ជាអតីតសិស្ស នៅក្នុងសាលានេះត្រូវ បណ្តេញចេញពីសាលាដោយសារតែប្រព្រឹត្ត ល្មើសច្បាប់ សាលាជាច្រើនលើក៕
ម៉ែវ សាធី