កូរ៉េខាត្បូង៖ ទីក្រុងព្យុងយ៉ាងបានត្រៀមរួចរាល់នៅក្នុងការបោះបង់អាវុធបរមាណូ

ចែករំលែក៖

សារព័ត៌មាន CNN បានផ្សាយថា ក្រោយជំនួបពិភាក្សា របស់មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង និងមេដឹកនាំ គីម ជុងអ៊ុន មន្ត្រីកូរ៉េខាងត្បូង បានបញ្ជាក់ថា ទីក្រុងព្យុងយ៉ាង បានត្រៀមលក្ខណ។

ទីព្រឹក្សាសន្តិសុខជាតិ កូរ៉េខាងត្បូងលោក Chung Eui Yong ដែលទើបតែវិលត្រឡប់មកពីដំណើរទស្សនកិច្ចនៅកូរ៉េខាងជើង និងជួបពិភាក្សាជាមួយមេដឹកនាំ គីម ជុងអ៊ុន បានឲ្យដឹងថា លោក គីម ជុងអ៊ុន បានយល់ព្រមផ្អាក់សកម្មភាពសាកល្បងបរមាណូ និងកាំជ្រួចមីស៊ីល នៅពេលដែលកំពុងតែពិភាក្សាជាមួយកូរ៉េខាងត្បូង។

លោក Chung Eui Yong បន្តទៀតថា ទីក្រុងព្យុងយ៉ាង ក៏បានបង្ហាញពីការត្រៀមលក្ខណៈពិភាក្សាជាមួយអាមេរិក ដើមបើកទូលាយ លើបញ្ហាអាវុធបរមាណូ និងកែប្រែទំនាក់ទំនងឡើងវិញ។ ទីក្រុងព្យុងយ៉ាងបានលើកឡើងថា ប្រទេសរបស់លោក គ្មានមូលហេតុណាមួយដែលរក្សាទុកបរមាណូនោះឡើយ បើសន្តិសុខជាតិ មិនរងការគំរាមកំហែងនោះ។ នៅពេលដែលសន្តិសុខជាតិកូរ៉េខាងជើងត្រូវបានធានានោះ មីស៊ីល និងបរមាណូមិនសំខាន់ទៀតឡើយ។

នេះជាការប្រកាស ដ៏ភ្ញាក់ផ្អើលរបស់កូរ៉េខាងជើង ក្នុងពេលដែលប្រទេសនេះ មាននៅក្នុងឃ្លាំង មីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ វាយប្រហារនៅគ្រប់ទិសទីក្នុងទឹកដីអាមេរិក។ ប៉ុន្តែកូរ៉េខាងជើង នឹងបោះបង់វាចោល បើសន្តិសុខ ត្រូវបានធានានោះ។

ចំណែករដ្ឋាភិបាលអាមេរិក របស់លោក ត្រាំវិញ ក៏បានបញ្ជាក់ផងដែរថា នឹងពិភាក្សាជាមួយកូរ៉េខាងជើង ប្រសិនបើ ទីក្រុងព្យុងយ៉ាងព្រមបោះបង់់អាវុធបរមាណូ។ អ្នកឯកទេសវិភាគបានលើកឡើងថា នៅពេលនេះកូរ៉េខាងជើង ព្រមបោះបង់ហើយ នៅឡើយតែអាមេរិកប៉ុណ្ណោះ តើអាមេរិកហ៊ានធានាដល់សន្តិសុខកូរ៉េខាងជើង និងចុះសន្ធិសញ្ញាសន្តិភាពជាមួយ កូរ៉េខាងជើង បញ្ចប់សង្គ្រាម ឆ្នាំ១៩៥០ ដែរឬទេ។ សង្គ្រាមឧបទ្វីបកូរ៉េបានបញ្ចប់ទៅនៅឆ្នាំ១៩៥៣ ដោយបទឈប់បាញ់ ទាំងនោះហើយ ធ្វើឲ្យឧបទ្វីបកូរ៉េស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាមដដែល។

អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានប្រកាសថា គោលដៅរបស់អាមេរិកគឺបន្ត ត្រួតពិនិត្យអនុវត្តគ្រប់ជម្រើសដើម្បីដាក់គំនាប សេដ្ឋកិច្ច និងការបរទេស រហូតដល់កូរ៉េខាងជើង ព្រមបោះបង់់កម្មវិធីបរមាណូ និងមីស៊ីលជារៀងរហូត។

ដោយឡែក កូរ៉េខាងជើងបានដឹងយ៉ាងច្បាស់ថា ប្រសិនបើទីក្រុងព្យុងយ៉ាងបោះបង់កម្មវិធីបរមាណូនោះ នឹងរងការវាយប្រហារពីអាមេរិកជាមិនខាន។ ចំណុចទាំងនោះហើយ បានធ្វើឲ្យកូរ៉េខាងជើង ប្តេជ្ញាបន្តកម្មវិធីបរមាណូ និងមីស៊ីលរបស់ខ្លួនដើម្បីការពារ ។ នៅពេលអាមេរិក ធានាដល់សន្តិសុខប្រទេសនេះ កូរ៉េខាងជើង នឹងបោះបង់ដោយខ្លួនឯង បើមិនដូច្នោះទេ អាមេរិកមានតែទទួលស្គាល់កូរ៉េខាងជើង ជាប្រទេសមហាអំណាចបរមាណូ ឬក៏វាយប្រហារ ធ្វើសង្គ្រាម បញ្ចប់កម្មវិធីបរមាណូកូរ៉េខាងជើង។ តែការវាយប្រហារ មិនមែនជាជម្រើសល្អនោះឡើយ កូរ៉េខាងត្បូងមិនអនុញ្ញាតនោះដែរ អាចធ្វើឲ្យពលរដ្ឋកូរ៉េខាងត្បូងរាប់លាននាក់ស្លាប់។

ជាមួយនឹងទំនាក់ទំនងល្អប្រសើររវាងកូរ៉េទាំងពីរ គឺជាជោគជ័យយ៉ាងធំធេងរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ជេអីន ក្នុងឱកាសនៃពិធីប្រកួតកីឡាអូឡាំពិករដូវរងារចាប់ផ្តើម ប្រទេសទាំងពីរ ក៏ចាប់ផ្តើមពិភាក្សានឹងគ្នា។

លោក Chung Eui Yong មន្ត្រីសន្តិសុខជាតិកូរ៉េខាងត្បូង ក៏បានបញ្ជាក់ទៀតថា មេដឹកនាំប្រទេសទាំងពីរ គឺលោក ម៉ូន ជេអីននិង គីម ជុងអ៊ុន និងជួបពិភាក្សាគ្នា ជាលើកដំបូង កនុងប្រវត្តិសាស្ត្រ ក្រោយរយៈពេល ជាង១ទស្សវតន៍កន្លងមក ដោយជំនួបអាចនឹងកើតឡើងនៅខែមេសាខាងមុខ។ តាមគម្រោង ជំនួបកំពូលរបស់មេដឹកនាំទាំងពីរនឹងត្រូវធ្វើឡើង នៅ អាគាសន្តិភាព ស្ថិតនៅលើទឹកដីកូរ៉េខាងត្បូង ក្នុងតំបន់ Panmunjom គឺជាតំបន់ស គ្មានយោធា នឹងបែងចែកព្រំដែនប្រទេសទាំងពីរ។ ក្រៅពីនេះ ប្រព័ន្ធទូរស័ព្ទ ក្តៅ«hotlines» នឹងត្រូវបានបើកជាពិសេស ដើម្បី ឲ្យលោក ម៉ុនជេអីននិង គីម ជុងអ៊ុនអាចពិភាក្សាគ្នាដោយផ្ទាល់តាមទូរស័ព្ទ ។

ជំនួបកំពូលលើកតំបូង ត្រូវបានធ្វើឡើងនៅឆ្នាំ២០០៧ ពេលនោះប្រធានាធិបតីកូរ៉េខាងត្បូងគឺលោក Roh Moo Hyun ចំណែកកូរ៉េខាងជើង គឺ លោកគីមជុងអ៊ីល ឪពុករបស់ គីម ជុងអ៊ុន។

អាមេរិកនិងកូរ៉េខាងត្បូង បានផ្អាក់ធ្វើសមយុទ្ធរួម តាំងពីមុនការប្រគួតកីឡាអូឡាំពិករដូវរងា ប៉ុន្តេ ការធ្វើសមយុទ្ធនឹងត្រូវបន្តឡើងវិញក្រោយការប្រគួតកីឡា ប៉ារ៉ាឡាំពិកបញ្ចប់នៅចុងខែមីនានេះ។

ការធ្វើសមយុទ្ធជាចំណុចដែលធ្វើឲ្យឧប្បទ្វីបកូរ៉េ តានតឹងជារឿងរហូតមក។ កន្លងមកប្រទេសជិតខាង មានចិន និងរុស្ស៊ី ជាដើម ក៏បានស្នើដល់កូរ៉េខាងត្បូងនិងអាមេរិកផ្អាក់ធ្វើសមយុទ្ធ នឹងអង្គុយតុពិភាក្សាស្វែងរកដំណោះស្រាយ ស្វែងរកកន្លិះ បញ្ចប់វិបត្តិ ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print