បុគ្គលិកធ្វើការក្នុងកាសុីណូឡាយ «អុិនសុីធី»នាំគ្នាតវ៉ានៅមុខកាសុីណូ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង៧យប់ ថ្ងៃទី៦ ខែមិនាឆ្នាំ២០១៨ បុគ្គលិកធ្វើការនៅ កាសុីណូឡាយ អុិនសុីធី ដែលមានទីតាំងស្ថិតនៅតាមបណ្តោយវិថីលេខ៥០០ ឆ្នេរអូរឈើទាលស្ថិតនៅក្នុងក្រុម១៧ ភូមិ០៤ សង្កាត់លេខ០៤ ក្រុង ខេត្តព្រះសីហនុតាមពេលវេលាខាងលើបុគ្គលិកកាសុីណូខាងលើចំនួន៧៣នាក់មានប្រុស-ស្រី បានមកប្រមូលផ្តុំគ្នានៅខាងមុខកាសុីណូ តវ៉ាជាមួយថៅកែរកាសុីណូខាងលើក្នុងគោលបំណងទាមទារប្រាក់បៀរវត្សប្រចាំខែកុម្ភ: ឆ្នាំ២០១៨ ដែលថៅកែរកាសុីណូខាងលើមិនបានបើកឲ្យបុគ្គលិកកម្មករ.កម្មការនី ក្រោយពីមានការប្រមូលផ្តុំខាងលើថៅកែរកាសុីណូបានរត់គេចខ្លួនបាត់
ហេតុការណ៍ខាងលើគេសង្កេតឃើញមានវត្តមានលោកយ៉ូវ ខេមរ៉ា ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវ:ចុះអន្តរាគមន៍ស្វែងរកដំណោះស្រាយជូនដល់បុគ្គលិកកម្មករកម្មការនី ប៉ុន្តែនៅមិនទាន់ទទួលបានលទ្ធផលជូនដល់បុគ្គលិកកម្មករកម្មការនីនៅឡើយទេ ហើយសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនៅតែបន្តកិច្ចការពារយាមល្បាតមិនឲ្យមានករណីហឹង្សាកើតឡើងផងដែរ។
 លោកយ៉ូវ ខេមរ៉ា ប្រធានមន្ទីរការងារបណ្ត្ះបណ្តាលវិជ្ជាជីវ:ខេត្តព្រះសីហនុបានឲ្យដឹងថានៅព្រឹកថ្ងៃទី០៧ខែមិនា ឆ្នាំ២០១៨កន្លងមកនេះលោកបានទទួលពាក្យបណ្តឹងសុំជួយអន្តរាគមន៍ ០១ច្បាប់ចុះថ្ងៃទី០៦ ខែមិនាឆ្នាំ២០១៨ របស់បុគ្គលិកកម្មករកម្មការនីកាសុីណូខាងលើបានប្តឹងលោកKIM HAYANGLAE នាយកគ្រប់គ្រងកាសុីណូខាងលើដែលបានរត់គេចខ្លួននិងមិនបានទូទាត់ប្រាក់បៀរវត្សប្រចាំខែកុម្ភ:ឆ្នាំ២០១៨ជូនដល់បុគ្គលិកកម្មករកម្មការនីក្នុងកាសុីណូខាងលើ។
លោកបានបន្តបន្ថែមឲ្យដឹងទៀតថាបន្ទាប់ពីទទួលបានពាក្យបណ្តឹងលោកនិងអនុវត្តទៅតាមមាត្រា១១៧ច្បាប់ស្តីពីការបើកប្រាក់ឲ្យបុគ្គលិក កម្មករ កម្មការនីរបស់និយោជក់ដោយគ្មានសមហេតុផល ធិការការងារត្រូវដាក់កំហិតដល់និយោជកឲ្យបើកប្រាក់ឈ្នួលឲ្យទៅបុគ្គលិកកម្មករនិយោជិតដោយកំរិតរយ:ពេលដែលង្រញវបើកប្រាក់ឈ្នួលនោះ។ហើយកាលណាប្រាក់ឈ្នួលនោះមិនបានបើកក្នុងរយ:ពេលដែលបានកំរិតនោះអធិការការងារត្រីវធ្វើកំណត់ហេតុហើយបញ្ជូនសំណុំរឿងនេះដោយឥតគិតសោហ៊ុយទៅតុលាការមានសមត្ថកិច្ចដែលអាចចាត់គ្រប់វិធានការណ៍ រក្សាទ្រព្យសម្បត្តិទុកជាប្រយោជន៍កម្មករនិយោជិតព្រមទាំងចាត់តាំងអភិបាលបណ្តោះអាសន្នមួយរូបផងក៍បានបន្ទាប់មកអធិការការងារអាចប្តឹងចោទប្រកាន់គ្រប់បែបយ៉ាងឲ្យនិយោជក បំពេញកាតព្វកិច្ចចំពោះបុគ្គលិកកម្មករនិយោជិត។ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print