បេក្ខជន៥រូបនឹងប្រជែងតំណែងប្រធានាធិបតី វេណេហ្សុ៊យអេឡានៅថ្ងៃទី២០ខែឧសភាឆ្នាំ២០១៨

ចែករំលែក៖

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ វេណេហ្សុ៊យអេឡា នឹងចាប់ផ្តើមបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដើម្បីបញ្ចប់វិបត្តិនៅក្នុងប្រទេសនេះ។ តាមគណៈកម្មាធិការរៀបចំការបោះឆ្នោតនៅក្នុងប្រទេសនេះបានប្រកាសឲ្យដឹងថា មានបេក្ខភាពឈរឈ្មោះប្រធានាធិបតី៥រូប ដែលមានភាពទាក់ ទាញនិងនយោបាយដឹកនាំប្រទេសទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីពលរដ្ឋ។

បេក្ខភាព៥រូប ក៏មានប្រធានាធិបតីជិត ផុតអាណត្តិ លោក នីកូឡាស់ ម៉ាឌូរ៉ូ ផង ដែរ។ ប្រធានក្រុមប្រឹក្សាបោះឆ្នោតជាតិ វេណេហ្សុ៊យអេឡា លោកស្រី សូកូរ៉ូ ហ៊ែរ ណាន់ដែស (Socorro Hernadez) បាន បញ្ជាក់ថា «លោក ម៉ាឌូរ៉ូ ក៏បានចុះឈ្មោះចូលរួមការប្រកួតប្រជែងដែរ ដោយលោកឈរឈ្មោះតំណាងឲ្យគណបក្សសង្គម និយមរួបរួម នៃវេណេហ្សុ៊យអេឡា (USPV)»។

ដោយឡែកសម្រាប់បេក្ខជនប្រកបដោយសក្តានុពលផ្សេងទៀតនោះ គឺលោក ហែនរី ហ្វាល់ខុន អតីតអភិបាលរដ្ឋឡារ៉ា ដែលជាអ្នកដើរតាមគន្លងរបស់អតីតប្រធានាធិបតី លោក ហ៊ូហ្គោ ឆាវែស ប៉ុន្តែបែរជាប្រឆាំងទៅនឹងរដ្ឋាភិបាលរបស់ លោក ម៉ាឌូរ៉ូ ដែលជាអ្នកស្មោះស្ម័គ្រនឹងលោក ឆាវែស ដូចគ្នាទៅវិញ។

បន្ថែមពីនេះ គឺបេក្ខជនបីរូបទៀតមាន ដូចជា លោក រ៉េណាល់ដូ ឃ្វីហ្សាដា (Reinaldo Quijada) ជាអ្នកប្រឆាំងនយោបាយ លោក ម៉ាឌូរ៉ូ, លោក ហ្សាវីយេ ប៊ឺទុសស៊ី (Javier Bertucci) អាយុ ៤៨ឆ្នាំ ជាអ្នកមានប្រជាប្រិយភាពខ្លាំងផងដែរ ក្នុងសង្គម និងមួយរូបចុងក្រោយ គឺលោក ល្វុីស អាឡេហ្សាន់ដ្រូ រ៉ាត់ទី (Luis Alejandro Ratti) ជាអ្នកនយោបាយជំនាញ។ បុគ្គល ទាំង ៥រូបនេះ ត្រូវបាន CNE បញ្ជាក់ថា មានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលអាច ឈរឈ្មោះ ដណ្តើមតំណែងប្រធានាធិបតីបាន៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print