ស្ថានភាពនយោបាយនិងសន្តិសុខពិភពលោកសប្តាហ៍ទីមួយដើមខែមីនា

ចែករំលែក៖

ក្នុងរយៈពេលមួយសប្តាហ៍ដើមខែមីនានេះ ស្ថានភាពនៅលើពិភពលោក មានការ ប្រែប្រួលយ៉ាងខ្លាំង ដោយប្រព័ន្ធផ្សព្វផ្សាយនានាមិនបានចាប់អារម្មណ៍ទៅលើ សង្គ្រាមវាយប្រហារភេរវកម្មនៅតំបន់មជ្ឈិមបូព៌ានោះឡើយ ដោយផ្តោតសំខាន់តែទៅលើ ការប្រឈមមុខដាក់គ្នា ដែលអាចបង្កឲ្យ មានគ្រោះថ្នាក់ មិនចាញ់សង្គ្រាមប្រដាប់អាវុធនោះឡើយ នោះគឺសង្គ្រាមពាណិជ្ជ កម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ច អាមេរិក នឹងប្រទេសជាសម្ពន្ធមិត្ត។

ដោយឡែកស្ថានភាពនៅឧបទ្វីបកូរ៉េ វិញបានបន្ថយកម្តៅគួរឲ្យកត់សម្គាល់ដោយកូរ៉េខាងជើង យល់ព្រមចរចាជាមួយអាមេ រិក បញ្ចប់វិបត្តិ ប្រសិនបើទីក្រុងព្យុងយ៉ាងទទួលបានការធានា ដល់សន្តិសុខជាតិ នោះ។ មេដឹកនាំកូរ៉េខាងជើង បានលើក ឡើងថា បើសន្តិសុខជាតិ មិនរងនូវការ គំរាមកំហែង ឬរងនូវការប៉ុនប៉ងវាយប្រហារនោះបរមាណូ គឺគ្មានន័យឡើយសម្រាប់ កូរ៉េខាងជើង។

អំពីជម្លោះពាណិជ្ជកម្ម អាចជំរុញទៅជា សង្គ្រាមពាណិជ្ជកម្មៈ នយោបាយអាត្មានិយម របស់លោក ត្រាំ ដោយផ្តោតសំខាន់ទៅលើអាមេរិកជាដំបូង(American First)កំពុងតែជំរុញឲ្យ អាមេរិក ស្ថិតនៅក្នុងភាពឯកោ ដោយ ប្រទេសជាសម្ពន្ធមិត្ត ក្នុងនោះមានទាំង អឺរ៉ុបផងដែរ មិនព្រមឲ្យបាត់បង់ផល ប្រយោជន៍របស់ខ្លួនដោយសារតែអាមេរិកឡើយ។ ការដំឡើងពន្ធរបស់លោកត្រាំទៅ លើ ដែក និងអាលុយមីញ៉ូម កំពុងបង្កឲ្យមានវិវាទនៅទូទាំងពិភពលោក ក្នុងនោះគឺមានទាំងដៃគូពាណិជ្ជកម្មសំខាន់របស់ អាមេរិកផងដែរ គឺ កាណាដា មិុចស៊ីកូ ក៏ដូចជាអឺរ៉ុប រហូតដល់អាស៊ីមានកូរ៉េ ខាងត្បូង ជប៉ុននិងចិនជាដើម។
ការធ្វើពាណិជ្ជកម្ម ក៏មានច្បាប់ដូចគ្នា ដូច្នេះអាមេរិកមិនអាចចេះតែធ្វើអ្វីគិតតែពីប្រយោជន៍ខ្លួនឯងទុកឲ្យពិភពលោកទាំង មូលរងគ្រោះនោះឡើយ។ ប្រទេសជា ច្រើននៅជុំវិញពិភពលោក ក្នុងនោះមាន ចិនជាដើមមិនចង់ធ្វើសង្រ្គាមពាណិជ្ជកម្មនោះទេ ប៉ុន្តែចិនក៏មិននៅឈរឱបដៃ ទុកឲ្យនយោបាយបិទទ្វាររបស់ អាមេរិក គំរាមកំហែង ពាណិជ្ជកម្មចិន នោះដែរ។ កាលពីថ្ងៃអាទិត្យកន្លងទៅ អ្នកនាំពាក្យ របស់ សភាប្រជាជនចិន នៅបាននិយាយ ព្រមាន ថា ទីក្រុងប៉េកាំងនឹងចាត់វិធានការសងសឹកណាមួយ ដើម្បីការពារផល​ ប្រយោជន៍សេដ្ឋកិច្ចចិន។ សង្រ្គាមពាក្យ សម្ដី រវាងអាមេរិក នឹងប្រទេសដៃគូពាណិជ្ជកម្មបានកើនឡើងយ៉ាងខ្លាំងនៅក្នុងសប្តាហ៍នេះ បន្ទាប់ពីប្រធានាធិបតី អាមេរិក លោក ដូណាល់ត្រាំ បានប្រកាសដំឡើងពន្ធ ២៥% លើដែកថែប និង១០%លើអាលុយ មីញ៉ូម បរទេស ដែលនាំចូលទៅអាមេរិក។
តាមអ្នកនាំពាក្យរបស់សភាប្រជាជន ចិនបានថ្លែថា ទីក្រុងប៉េកាំងមិនចង់ធ្វើ សង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិកនោះទេ ប៉ុន្តែ បើសិនជានយោបាយការពារជាតិនិយមអាមេរិកប៉ះពាល់ បំផ្លាញផល ប្រយោជន៍ របស់ចិន នោះចិនក៏មិនអាចនៅ ឈរស្ងៀម មិនចាត់វិធានការអ្វីដែរ។
ដោយឡែកប្រទេសតំបន់អឺរ៉ុបវិញ កំពុងតែស្វែងរកការឯកភាពគ្នា ដើម្បីតបតទៅនឹងការដំឡើងពន្ធរបស់លោកត្រាំ ព្រមទាំងពន្ធនាំចូលរថយន្តពីអឺរ៉ុបផងដែរ។ គណៈកម្មការអឺរ៉ុប EC បានជួយពិភាក្សាជាមួយមេដឹកនាំប្រទេសមួយចំនួនដែល រងផលប៉ះពាល់ខ្លាំងជាងគេដោយសារតែការសម្រេចរបស់លោកត្រាំ និងប្រទេសជាច្រើនទៀតនៅជុំវិញពិភពលោក ដូចជា កាណាដា ប្រេស៊ីល កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី ទួរគី ជាដើម។
ក្រៅពីនេះអឺរ៉ុបនឹងមានសកម្មភាពជា ឯកតោភាគីទៅលើ អាមេរិកនៅពេលចាំ បាច់។ ការវាយបករបស់អឺរ៉ុបទៅលើអាមេ រិក គឺសមស្របទៅនឹងច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក WTO ទៅលើទំនិញរបស់អាមេរិកនាំទៅកាន់អឺរ៉ុប។ ពេលនេះអឺរ៉ុបក៏បានចុះបញ្ជីរួចជាស្រេច នូវប្រភេទផលិតផលរបស់អាមេរិកដែលនាំចូលទៅកាន់អឺរ៉ុប ដែលនឹងត្រូវដំឡើងពន្ធ២៥ភាគរយដូចគ្នា។
សកម្មភាពរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ពេលនេះ អង្គការពាណិជ្ជ កម្មពិភពលោក WTO បានចេញមុខប្រឆាំង ដោយព្រមានថា សង្គ្រាមពាណិជ្ជកម្មនឹង កើតឡើង ធ្វើឲ្យសេដ្ឋកិច្ចពិភពលោកជួប វិបត្តិជាមិនខាន។
អំពីស្ថានភាពនៅឧបទ្វីបកូរ៉េៈ
ស្ថានភាពនៅឧបទ្វីបកូរ៉េមានសញ្ញាវិជ្ជមាន ក្រោយពេលមានដំណើរទស្សនកិច្ចទៅវិញទៅមក របស់តំណាងមេដឹកនាំ ប្រទេសទាំងពីរ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេបំផុតនោះគឺ ការបង្ហាញពីគោល បំណងចង់ពិភាក្សាជាមួយអាមេរិក បញ្ចប់ វិបត្តិ បរមាណូ ។ចំពោះប្រធានាធិបតីអាមេ រិកដូណាល់ ត្រាំ បានបញ្ជាក់ថា លោកពិត ជាជឿថាកូរ៉េខាងជើង ចង់ចចារជាមួយ អាមេរិកមែន ដោយសារតែការដាក់ទណ្ឌ កម្ម កំពុងតែបញ្ចេញប្រសិទ្ធភាព។
ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ កាលពីថ្ងៃទី៦ ខែមីនា បានប្រកាសឲ្យ ដឹងថា លោកពិតជាជឿជាក់ថាកូរ៉េខាងជើងពិតជាចង់ពិភាក្សាជាមួយអាមេរិក ដោយសារតែការដាក់ទណ្ឌកម្មរបស់អាមេរិក បានបញ្ចេញសមត្ថភាព។លោកត្រាំវាយ តម្លៃខ្ពស់ ចំពោះការដាក់ទណ្ឌកម្ម របស់ អាមេរិកយ៉ាងតឹងតែងទៅលើកូរ៉េខាងជើង ដើម្បីកាត់បន្ថយកម្មវិធីបរមាណូនិង មីស៊ីល។
សារព័ត៌មាន CNN បានផ្សាយថា ក្រោយជំនួបពិភាក្សា របស់មន្ត្រីជាន់ខ្ពស់ កូរ៉េខាងត្បូង និងមេដឹកនាំ គីម ជុងអ៊ុន មន្ត្រីកូរ៉េខាងត្បូង បានបញ្ជាក់ថា ទីក្រុង ព្យុងយ៉ាង បានត្រៀមលក្ខណៈ ពិភាក្សាជា មួយសហរដ្ឋអាមេរិក។
ទីប្រឹក្សាសន្តិសុខជាតិ កូរ៉េខាងត្បូង លោក Chung Eui Yong ដែលទើបតែវិលត្រឡប់មកពីបំពេញដំណើរទស្សនកិច្ចនៅកូរ៉េខាងជើង និងជួបពិភាក្សាជាមួយមេដឹក នាំ គីម ជុងអ៊ុន បានឲ្យដឹងថា លោក គីម ជុងអ៊ុន បានយល់ព្រមផ្អាកសកម្មភាពសាកល្បងបរមាណូ និងកាំជ្រួចមីស៊ីល នៅ ពេលដែលកំពុងតែពិភាក្សាជាមួយកូរ៉េខាងត្បូង។
លោក Chung Eui Yong បន្តទៀតថា ទីក្រុងព្យុងយ៉ាង ក៏បានបង្ហាញពីការត្រៀមលក្ខណៈពិភាក្សាជាមួយអាមេរិក ដើមបើក ទូលាយ លើបញ្ហាអាវុធបរមាណូ និងកែ​ប្រែទំនាក់ទំនងឡើងវិញ។ ទីក្រុងព្យុង យ៉ាងបានលើកឡើងថា ប្រទេសរបស់ លោក គ្មានមូលហេតុណាមួយដែលរក្សា​ទុកបរមាណូនោះឡើយ បើសន្តិសុខជាតិ មិនរងការគំរាមកំហែងនោះ។ នៅពេល ដែលសន្តិសុខជាតិកូរ៉េខាងជើងត្រូវបានធានានោះ មីស៊ីល និងបរមាណូមិនសំខាន់ ទៀតឡើយ។
នេះជាការប្រកាស ដ៏ភ្ញាក់ផ្អើលរបស់ កូរ៉េខាងជើង ក្នុងពេលដែលប្រទេសនេះ មាននៅក្នុងឃ្លាំង មីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ វាយប្រហារនៅគ្រប់ទិសទីក្នុងទឹកដីអាមេរិក។ ប៉ុន្តែកូរ៉េខាងជើងនឹង បោះបង់វាចោល បើសន្តិសុខត្រូវបានធានា​ នោះ។
ចំណែករដ្ឋាភិបាលអាមេរិក របស់ លោក ត្រាំវិញ ក៏បានបញ្ជាក់ផងដែរថា អាមេរិកនឹងជួបពិភាក្សាជាមួយកូរ៉េខាងជើង ប្រសិនបើទីក្រុងព្យុងយ៉ាងព្រមបោះបង់់អាវុធបរមាណូ។ អ្នកឯកទេសវិភាគ បានលើកឡើងថា នៅពេលនេះកូរ៉េខាង ជើង ព្រមបោះបង់ហើយ នៅឡើយតែ អាមេរិកប៉ុណ្ណោះ តើអាមេរិកហ៊ានធានា ដល់សន្តិសុខកូរ៉េខាងជើង និងចុះសន្ធិ សញ្ញាសន្តិភាពជាមួយ កូរ៉េខាងជើង បញ្ចប់សង្គ្រាម ឆ្នាំ១៩៥០ ដែរឬទេ។ សង្គ្រាមឧបទ្វីបកូរ៉េបានបញ្ចប់ទៅនៅ ឆ្នាំ១៩៥៣ ដោយបទឈប់បាញ់ ទាំងនោះ ហើយ ធ្វើឲ្យឧបទ្វីបកូរ៉េស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាមដដែល។
អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានប្រកាសថា គោលដៅរបស់ អាមេរិកគឺបន្ត ត្រួតពិនិត្យអនុវត្តគ្រប់ជម្រើសដើម្បីដាក់គំនាប សេដ្ឋកិច្ច និងការបរទេស រហូតដល់កូរ៉េខាងជើង ព្រមបោះបង់់កម្មវិធី បរមាណូ និងមីស៊ីលជារៀងរហូត៕  ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print