តុលាការឃុំខ្លួន ស្រីស្រស់ជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ អ្នកស្រី ពេជ មារ៉ែន ចៅក្រមសើិបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនស្រីស្រស់ជួញដូរគ្រឿងញៀន ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” ដែលប្រព្រឹត្តនៅ ភូមិ ទួលសាលា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល  កាលពី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ តាមមាត្រា៤០ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ជនជាប់ចោទមានឈ្មោះ ស៊ុន ផល្លី ហៅស្រីណុច ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ :កម្មកររោងចក្រមានទីលំនៅ បច្ចុប្បន្ន ស្នាក់នៅភូមិ ទួលសាលាឃុំព្រៃពួចស្រុកអង្គស្នួល ខេត្តកណ្តាល

លោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួលបានអោយដឹងថា៖វត្ថុតាងចាប់យករួមមាន ៖ ម្សៅក្រាមពណ៏សថ្លា សង្សយ័ សារធាតុញៀន(ម៉ាទឹកកក)ចំនួន០២កញ្ចប់ តូច តម្លៃ២០ដុល្លា។ទូរសព្ទ័ដៃ ០១គ្រឿងពណ៌សលាយទឹកមាសលេខ០៩៨៧៥៤៥២២ថង់វេចខ្ចប់ថ្នាំញៀននិងឧបករប្រើប្រាស់មួយចំនួនទៀត។

លោកអធិការបញ្ជាក់ថា៖នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ កម្លាំងជំនាញបានទទួលពណ៌មានពីមហាជនល្អថាមានមុខសញ្ញាកំពង់ជួញដូរថ្នាំញៀនភ្លាមនោះកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុក ចុះដល់កន្លែងកើតហេតុ ខាងលើ បន្ទាប់មក ឃាត់ខ្លួនជនសង្សយ័បាន០១នាក់យើងបានឆែកត្រួតពិនិត្យខ្លួនជនសង្សយ័ ឃើញមានថ្នាំញៀនចំនួន០២កញ្ចប់តូចរុំស្កុតក្តាប់ក្នុងដៃ។ ដោយមានបទបញ្ជាពី ឯកឧត្តមស្នង ការ និងដឹកនាំសម្របសម្រួលដោយលោកឧត្តមសេនីយ៏ស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងបានទទួលការឯកភាពពីលោកព្រះរាជអាជ្ញា អមសាលាដូងខេត្តកណ្តាល មានការចូលរួមលោកមេភូមិ ក្រុមប្រឹក្សាឃុំ នគរបាលប៉ុស្តិនិងនៅចំពោះមុខជនសង្សយ័ កម្លាំងជំនាញបានធ្វើការត្រួតពិនិត្យឆែកឆេរ បន្ទប់ជនសង្សយ័ រកឃើញថង់វេចខ្ចប់ថ្នាំញៀន និងឧបករណ៌ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។ នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យ ឈ្មោះស៊ុន ផល្លីហៅស្រីណុចបានសារភាពថា : ថ្នាំញៀន យកមកលក់បន្តនេះជារបស់ប្តីរបស់ខ្លួនឈ្មោះខែក វណ្ណារ៉ា ជាអ្នកទុកឲ្យលក់ បន្ត មិនដឹងថាទិញពីណាទេ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print