ក្រឡាប់គោយន្តពេលចុះចំណោតក្នុងល្បឿនលឿន ស្លាប់ម្នាក់ របួសធ្ងន់និងស្រាល៥នាក់

ចែករំលែក៖

ខេត្តរតនគិរី ៖ មនុសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ៥នាក់ទៀតរងរបួសធ្ងន់និងស្រាលដោយសារជិះគោយន្តកន្ត្រៃចុះចំណោតក្នុងល្បឿនលឿនមិនប្រយត្ន័ក្រឡាប់ដោយខ្លួនឯង។

ហេតុការនេះបានកើតឡើងនៅវេលាម៉ោង៤រសៀល ថ្ងៃសុក្រ៧រោចខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនឹងថ្ងៃទី៨ខែមីនាឆ្នាំ២០១៨នៅចំណុចទួលទឹកធ្លាក់អូរស៊ិនលែរ៍ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី។

ប្រភពពីលោកអធិការនគបាលស្រុកលំផាត់បានឱ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺគោយន្តកែឆ្នៃបើកបរក្រឡាប់ដោយខ្លួនឯងក្នុងទិសដៅពីជើងទៅត្បូងបណ្តាលអោយមនុស្ស(ប្រុស)ម្នាក់ស្លាប់នៅនិងកន្លែងនិងមនុស្ស៥នាក់ទៀតរងរបួសធ្ងន់ ស្រាល ។

ប្រភពបន្តទៀតថាជនរងគ្រោះទាំងអស់ទី១ឈ្មោះ ស្រ៊ាន់គីមស្រៀង ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ(បានស្លាប់នៅកន្លែងកើតហេតុ)ជាអ្នករួមដំណើរ។

ទី២ឈ្មោះ ក្រឹក វិចិត្ត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរស៊ីឈ្នួលបើកបរគោយន្តអោយគេ(រងរបួសធ្ងន់សន្លប់)ជាអ្នកបើកបរ។

ទី៣ឈ្មោះ នឿន សល់ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ(រងរបួសធ្ងន់)ជាអ្នករួមដំណើរ។

ទី៤ឈ្មោះ ជុំ ជាតិ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ(របួសស្រាល)ជាអ្នករួមដំណើរ។

ទី៥ឈ្មោះ ជុំ ធីភេទប្រុស អាយុ ២៣ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ(របួសស្រាល) ជាអ្នករួមដំណើរ។

ទី៦ឈ្មោះ ប៉ូយភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ(របួសស្រាល) ជាអ្នករួមដំណើរ។

ទាំង៦នាក់ រស់នៅភូមិ ឃុំកើតហេតុខាងលើទាំងអស់គ្នា។

ជិះគោយន្តកែច្នៃទៅសុីឈ្នួលធ្វើចំការដោយសារ បើកបរក្នុងល្បឿនលឿន ផ្លូវកោងនិងចុះចំនោតទើបបណ្តាលអោយក្រឡាប់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគបាលរដ្ឋបាលប៉ុស្តិ៍កាឡែងសហការជាមួយកម្លាំងជំនាញអធិការដ្ឋានបានចុះពិនិត្យដល់កន្លែងកើតហេតុនិងបានបញ្ជូនអ្នករងរបួសទៅសង្រ្គោះនៅមណ្ឌលសុខភាពតំបន់អូរស៊ិនលែរ៍ដោយឃើញសភាពធ្ងន់ធ្ងរពេក ក៍បន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីដោយរថយន្តឯកជននិងដំណើរការធ្វើការប្រគល់សាកសពឱ្យសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ផងដែរ។

វត្ថុតាងបង្ករ(គោយន្តកែច្នៃ)ត្រូវបានដកហូតយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំកាឡែងជាបណ្ដោះអាសន្នធ្វើកំណត់ហេតុចាត់ការតាមនិតិវិធីតាមក្រោយ ៕ដោយ:ជីវន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print