ក្រុមជនសង្ស័យមានគ្នា៥នាក់ប្រដាប់ដោយកាំភ្លើងAK ២ដើមចូលប្លន់កននលែងលមសាំង

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យចំនួន៥នាក់ ប្រដាប់ដោយកាំភ្លើង AK47 ២ដើមចូលទៅរុញទ្វារ ក្នុងគោលបំណងប្លន់តូបលក់ និងទិញ ប្រេងសាំង កន្លែងដែលដាក់ចាំដីឡូត៍ឲគេ ហើយក្រុមជនសង្ស័យទាំងនោះ បានវាយកូនចៅម្ចាស់លក់ចាប់ហ៊ួយបណ្តាលរបួស ខណៈដែលអាវុធហត្ថល្បាតមកដល់ឃើញហេតុការណ៍ ក៏ត្រូវជនសង្ស័យ បាញ់សំដៅលើកងកម្លាំងអាវុធហត្ថ តែមិនត្រូវ ហើយបានខាងអាវុធហត្ថបាញ់តទៅវិញបណ្តាលឲ្យ ត្រូវចំជើងជនសង្ស័យម្នាក់ដួលទៅនឹងកន្លែង ហើយជនសង្ស័យចំនួន៤នាក់ផ្សេងទៀតបាននាំគ្នារត់ចូលទៅក្នុងដីឡូត៍ក្បែរឲឲកន្លែងកើតហេតុតែម្តង ។

ហេតុការណ៍នេះ កើតហេតុនៅវេលាម៉ោង២១និង១២នាទីយប់ថ្ងៃទី ០៨ ខែមីនាឆ្នាំ២០១៨ចំណុចតូបលក់ប្រេងសាំង ចាំដីឡូត៍មួយកន្លែង នៅតាមបណ្តោយផ្លូវអូរដឹមតាមបណ្តោយទំនប់កប់ស្រូវ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បច្ចុប្បន្នអាវុធក្រុងភ្នំពេញសហការណ៍គ្នាជាមួយកងកម្លាំងអាវុធហត្ថខណ្ឌព្រឌកព្នៅ កំពុងប្រើប្រាស់កងអន្តរាគមន៍ចូលទៅក្នុងដីឡូត៍ដើម្បីរុករកក្រុមជនសង្ស័យតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ដោយជនសង្ស័យមានកាំភ្លើងAK47 ១ដើមនៅក្នុងដៃរត់ទៅជាមួយដែរ៕
( សូមរង់ចាំអានព័ត៍មា លំអិតបន្តទៀត)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print