គ្រោះថ្នាក់ចរាចរថ្ងៃទី៩មីនាចំនួន១៧លើកស្លាប់១២នាក់ របួស១៥នាក់

ចែករំលែក៖

ភ្នំពេញ ៖ គិតពីម៉ោង២រសៀលថ្ងៃទី៨ដល់ម៉ោង២រសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ បើតាមរបាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៧លើក(យប់៧លើក) បណ្តាលឲ្យមនុស្សស្លាប់ ១២នាក់(ស្រី៣នាក់) រងរបួសធ្ងន់ ៩នាក់(ស្រី៤នាក់) របួសស្រាល ៦នាក់(ស្រី១នាក់)។

របាយការណ៍ខាងលើឲ្យដឹងបន្តថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង១៧លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ៣២គ្រឿង ក្នុងនោះមានម៉ូតូ ១២គ្រឿង រថយន្តតូច ១១គ្រឿង រថយន្តធំ ៦គ្រឿង និងយានផ្សេងៗ ៣គ្រឿង ។ មិនពាក់ពួកសុវត្ថិភាពេលគ្រោះថ្នាក់ ៨នាក់(យប់៣នាក់) ។

រីឯមូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្បឿន ៦លើក(ស្លាប់៧នាក់) មិនគោរពសិទ្ធិ ៦លើក មិនប្រកាន់ស្តាំ ១លើក(ស្លាប់១នាក់) ស្រវឹង ២លើក(ស្លាប់២នាក់) និងកត្តាយាន ២លើក(ស្លាប់២នាក់) ។

របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល៩ថ្ងៃ ចាប់គិតពីថ្ងៃទី១ ដល់ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ កើតឡើងចំនួន ៨៨លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៥៣នាក់ របួសសរុប ១៤៩នាក់ របួសធ្ងន់ ៧២នាក់ របួសស្រាល ៧៧នាក់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print