អំណោយរបស់អ្នកតំណាងរាស្ត្រ ហ៊ុន ណេង ត្រូវបានយកទៅប្រគេនជូនវត្តមង្គលគីរី ដូនមាស ដើម្បីឧបត្ថម្ភដល់ដំណើរការសាងសង់ក្នុងវិស័យពុទ្ធចក្រ

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ: ឆ្លើយតបតាមសំណូមពររបស់គណៈកម្មការ អាចារ្យវត្ត នៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារចូលរួមការងារសង្គមក្នុងវិស័យពុទ្ធចក្រ ដោយបាននាំយកស៊ីមងត៍ចំនួន ១០តោន និងបច្ច័យចំនួន ៨៤៥,៥០០.០០៛ របស់ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកជំទាវ ទៅប្រគេនព្រះសង្ឃ និងតាជី យាយជី ដើម្បីឧបត្ថម្ភដល់ដំណើរការសាងសង់សាលាឆាន់ វត្តមង្គលគីរី (ហៅវត្តដូនមាស) ភូមិដូនមាស ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ ក៏បានចូលរួមសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំគោកស្រុក ដោយគូសបញ្ជាក់អំពីសមិទ្ធផលនានា ដែលកើតឡើងក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍ ដឹកនាំដោយរាជរដ្ឋាភិបាលបច្ចុប្បន្ន ទើបយើងទាំងអស់គ្នាអាចមានឱកាសចូលរួមក្នុងការអភិវឌ្ឍន៍សង្គម ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រដូចពេលនេះបាន ហើយគ្រប់ទីកន្លែងដែលមានបញ្ហា ឬជួបទុក្ខលំបាក ទីនោះតែងមានថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់រាជរដ្ឋាភិបាល យកចិត្តទុកដាក់ជួយទំនុកបម្រុង និងដោះស្រាយជូនជាប់ជានិច្ច។

នាឱកាសនោះ បន្ទាប់ពីបញ្ចប់ការសំណេះសំណាល លោកឧត្តមសេនីយ៍មេបញ្ជាការក៏បានរៀបចំអាហារសាមគ្គីជូនប្រជាពលរដ្ឋដែលចូលរួមសរុបទាំងអស់ចំនួន ២៣៥នាក់ផងដែរ៕​ ដោយ៖​ វណ្ណះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print