លោក អូស្មាន ហាស្សាន់ ៖ សព្វថ្ងៃគ្រប់គ្នាមានសេចក្តីសុខ អាស្រ័យលើប្រទេសជាតិមានសុខ សន្តិភាព ហើយសុខសន្តិភាពនេះ គឺជាកត្តានាំមក នូវការអភិវឌ្ឍ និងរីកចម្រើន លើគ្រប់វិស័យ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួង ការងារ បានលើកឡើងថា៖ សព្វថ្ងៃគ្រប់ គ្នាសេចក្តីសុខអាស្រ័យលើប្រទេសជាតិមានសុខ សន្តិភាព ហើយសុខសន្តិភាពនេះ គឺជាកត្តានាំមកនូវការអភិវឌ្ឍ និងរីកចម្រើនរហូតដល់សព្វថ្ងៃ ។

លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ បែបនេះ នៅក្នុងឱកាសដែល លោក អញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំឥស្លាមជាគណៈអីមាំខេត្ត,ក្រុង,ស្រុក, ហាគិម,លោក គ្រូ ,អ្នកគ្រូ និង បងប្អូនប្រជាពលរដ្ឋ និង យុវជនសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) មកពីទូទាំងខេត្ត ពោធិ៍សាត់ប្រមាណជាង៣០០នាក់ នៅឯវិហារឥស្លាមភូមិរលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកានព្វស័កព.ស ២៥៦១ ត្រូវនិងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨។

លោក អូស្មាន ហាស្សាន់ បានលើកឡើងថា៖ កម្ពុជារក្សាបាននូវសុខដុមបនីយកម្មមកដល់សព្វថ្ងៃនេះ វាមិនមែនកើតឡើងដោយចៃដន្យនោះទេ តែវាកើតឡើងដោយសារ តែកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះដែរគ្រប់វិស័យទាំងអស់បាននិកកំពុងយកចិត្តទុកដារកសាង និង ស្តារអោយកាន់តែមាន ប្រសិទ្ឋភាព និងប្រសិទ្ឋផលខ្ពស់។

ជាតួយ៉ាង វិស័យអប់រំ ជាវិស័យអទ្ឋិភាពមួយ ក្នុងចំណោមវិស័យអទ្ឋិភាពនានាជាច្រើនទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុង ផ្តោតការយកចិត្តទុកដាក់លើវិស័យនេះ ជាពិសេសការដាក់ចេញនូវយុទ្ឋសាស្រ្តនានាដើម្បីវិស័យមួយនេះកាន់តែរីកចម្រើនឡើងជាមួយវិស័យផ្សេងៗទៀត ក្នុងនោះដូចជាការតំឡើងប្រាក់បៀវត្សគ្រូ និងមន្ត្រីក្រសួង ការកែសម្រួល សម្រួលើកកំពស់ស្តង់ដារកម្មវិធីសិក្សាតាមគ្រឹអស្ថានសិក្សារបស់រដ្ឋ និងបើកទូលាយកំណើនគ្រឹះស្ថានសិក្សាអប់រំឯកជន បង្កើនការសាងសង់អាគារសិក្សាជាបន្តបន្ទាប់ជូនសហគមន៍ ជាពិសេសនៅតំបន់ជនបទដាច់ស្រយាល គឺរដ្ឋាភិបាលកំពុងអនុវត្តវិធានការបង្ខិតគ្រឹះស្ថានសិក្សាគ្រប់កម្រិតអោយនៅជិតនឹងប្រជាពលរដ្ឋ។

ដោយឡែក សម្រាប់សហគមន៍ខ្មែរឥស្លាមឯនេះវិញ គឺបានទទួលនូវការរ៉ាប់រង និងផ្តល់ជូនគ្រប់បែបយ៉ាងនិងគ្រប់វិស័យពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះវិស័យអប់រំនៅសហគមន៍ខ្មែរឥស្លាម ក៏ជាវិស័យចម្បងក្នុងចំណោមវិស័យនានា ដែឡរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់មិនដែលមើលរំលង ក្នុងគោលបំណង អោយវិស័យមួយនេះដើរអោយមានតុល្យភាពជាមួយមជ្ឍដ្ឋានទូទៅ ជាក់ស្តែងថ្មីៗនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានប្រកាសប្រគល់ជូនអាគារសិក្សាជាច្រើនខ្នងរាប់សិបបន្ទប់នៅតាមខេត្ត និងតំបន់ដាច់ស្រយាល បន្ទាប់ពីការដាក់បញ្ចូលគ្រូខ្មែរឥស្លាម១៥០នាក់ ទៅក្នុងក្របខណ្ឌក្រសួង អប់រំយុវជននិងកីឡា កាលពីឆ្នាំ២០១៥កន្លងទៅ។

លោក អូស្មាន ហាស្សាន់ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋខ្មែរឥស្លាមទាំងខេត្តពោធិសាត់ និង ខេត្តកំពង់ឆ្នាំងត្រូវបន្តដឹងគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការដឹងគុណចំពោះប្រមុខថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ជាអ្នកដែលបានរំដោះជីវិតលោក និងប្រជាពលរដ្ឋកម្ពុជាទាំងមូលពីថ្លុកឈាមសង្គ្រាមរ៉ាំរ៉ៃដែលធ្លាប់បានអូសបន្លាយរាប់ទស្សវត្ស ជាពិសេសត្រូវរក្សាគោលជំហរតែមួយប្តូរប្តាច់គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាំចក្រកម្ពុជា ។

លោកឧកញ៉ា ក៏បានពាំនាំនូវថវិកាមួយចំនួនចែកជូនដល់ប្អូនៗសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកំពង់ឆ្នាំង និង ពោធិសាត់ និងគណៈអ៊ីម៉ាំខេត្ត ក្រុង ស្រុក សរុប ១៥១ នាក់ ក្នុងម្នាក់ៗទទួលបានថវិកាម្នាក់ ២០,០០០ រៀល ឧបត្ថម្ភវិហារឥស្លាមភូមិបន្ទាយដី សង្កាត់បន្ទាយដី ក្រុងពោធិសាត់ ១,៤០លានរៀល និងចូលរួមស៊ីម៉ង់ត៍ដល់វិហារ ស៊ូរ៉ាវចំនួន៥ ក្នុងខេត្តពោធិសាត់ សរុប ១៩តោន និងការ៉ូ ១៩៥កេះផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print