ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ត្រីស៊ុន សុផាតស្នងការរង ទទួលផែនប្រឆាំងបទល្មើស បានឲ្យដឹងថាៈ ដោយមានបទបញ្ជា និងការណែនាំ របស់លោក ឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ លោកវរសេនីយ៍ទោសួស សីលា នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានដឹកនាំកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយ នគរបាលស្រុកព្រៃនប់ ចុះផ្សព្វផ្សាយ អប់រំ អំពីផលប៉ះពាល់ នៃ គ្រឿញៀន ចំពោះបុគ្គលិក កម្មករ នៅរោងចក្រចំរាញ់ដូង ប្រេង មនោរម្យទី១ និងទី២ នៅតំបន់អន្លង់ក្រពើ ចំការដូងប្រេងរបសឧកញ្ញាម៉ុងឫទ្ធី ស្ថិតនៅភូមិមនោរម្យ ឃុំតានៃស្រុកព្រៃនប់ ។
បន្ទាប់ពីបាន ផ្សព្វផ្សាយច្បាប់គ្រឿងញៀន និងផលប៉ះពាល់ នៃការសេពគ្រឿងញៀនរួចមក កម្លាំងជំនាញ បានធ្វេីតេស្ដទឹកនោម ចំពោះ បុគ្គលិកកម្មករចំនួន៩៦នាក់(ប្រុស) ដេីម្បីរកមេីលអ្នកសេពគ្រឿងញៀន ជាលទ្ធផលមានកម្មករបុរស ៣នាក់(វិជ្ជមាន)៕ ឆ្លាម សមុទ្រ