ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាត្រូវជំរុញដើរយ៉ាងណាឱ្យទាន់រលកនៃសម័យបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។
សម្តេចតេជោ ហ៊ុន សែន៖ នាពេលបច្ចុប្បន្ន និងនាពេលខាងមុខនេះ ប្រទេសមួយចំនួនចាប់ផ្តើមប្រើមនុស្សយន្តជំនួសកម្លាំងពលកម្មមនុស្ស….តើអ្នកដែលធ្លាប់បំពេញការងារទាំងនោះទៅធ្វើអ្វីវិញ??? តើបញ្ហាសង្គមការងារទៅជាយ៉ាងណា???
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាត្រូវបាញ់ឆ្ពោះទៅរកការវិនិយោគបែបវិទ្យាសាស្ត្រ បច្ចេកវិទ្យា ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍឱ្យទាន់សម័យកាល។
សម្តេចតេជោ ហ៊ុន សែន៖ ឥលូវខុសពីមុនឆ្ងាយណាស់ ពីមុនពេលជួបគ្នាប្រជាពលរដ្ឋយើងតែងសួរសុខទុក្ខ និងនិយាយគ្នាលេង តែពេលនេះម្នាក់ៗឱនឈ្ងោកមុខចុះមើលតែទូរស័ព្ទ។ នៅតាមផ្ទះក៏ដូចគ្នាដែរ ប្តីទូរស័ព្ទ១ ប្រពន្ធទូរស័ព្ទ១ គឺឱនឈ្ងោកមុខមើលទូរស័ព្ទរៀងៗខ្លួន។
សុន្ទរកថាគន្លឹះរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកសន្និសីទ ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៨ ក្រោមប្រធានបទ«វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សម្រាប់ឧស្សាហូបនីយកម្មកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជា» បានបញ្ចប់នៅវេលាម៉ោង៨ និង៥៥នាទី។