ប្រមុខការទូតកម្ពុជា ៖ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជាការទទួលខុសត្រូវរ​បស់រាជរដ្ឋាភិបាល ហើយជាលក្ខខ័ណ្ឌចំបាច់មិនអាចខ្វះបាន សម្រាប់ការលើកស្ទួយសិទ្ធិមនុស្ស

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១កាលពីម្សិលមិញ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានទទួលជួបលោកស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់អង្គការសហ ប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារ នៅទីស្តីការក្រសួង ។

នៅក្នុងជំនួបនោះ អ្នកស្រី រ៉ូណា ស្មីត បានគូសបញ្ជាក់ និងបង្ហាញឲ្យឃើញបន្ថែមទៀត​ពីការរីកចម្រើនជាច្រើន ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ។ ទន្ទឹមនឹងនោះក៏​មាន​ការពិភាក្សាផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាប្រឈមនានាដែលនៅមាន ។ លោកស្រី​អះអាង​ថា នឹងត្រៀមខ្លួនបន្តធ្វើការងារ និងកិច្ចសហការជាមួយរាជរដ្ឋាភិបាល ដើម្បីជម្នះ​ពុះពារ​​​​នូវបញ្ហាប្រឈមទាំងអស់ ។

អ្វីដែលគួរឲ្យកត់សម្គាល់ ក្នុងជំនួបរវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងអ្នកស្រី រ៉ូណា ស្មីត មានទស្សនៈឯកភាពគ្នា អំពីសារសំខាន់នៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ និង សិទ្ធិមនុស្ស ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print