ខេត្តកំពង់ចាម ៖ រថយន្តដឹកដីតាមផ្លូវលំក្នុងភូមិប្រសំ ហៅអណ្ដូងជ្វា ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ហុយទ្រលោម ដោយសារមិនបាញ់ទឹកលើផ្លូវ តែអាជ្ញាធរពាក់ព័ន្ធមិនអើរពើ ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិប្រសំ ហៅអណ្ដូងជ្វា ដែលកំពុងរងគ្រោះប៉ះពាល់សុខភាពពីរថយន្តដឹកដីហុយលើពួកគាត់បានលើកឡើងថា មកពីលោកមេភូមិ លោកមេឃុំ និង អាជ្ញាធរពាក់ព័ន្ធ មិនគឹតគូពីសុខទុក្ខក៏ដូចជាសុខភាពរបស់ប្រជាពលរដ្ឋខ្លួននោះទេទើបក្រុមហ៊ុនដឹកដីនេះគឹតតែពីផលប្រយោជន៍របស់ខ្លួន មិនគឹតពីសិទ្ធិ និង សុខភាពរបស់អ្នកដទៃ ។ ប្រជាពលរដ្ឋបន្តថា ព្រោះតែអាជ្ញាធរមិនបានគឹតថា ទ្រព្យសម្បត្តិដ៏សំខាន់របស់មនុស្សគឺសុខភាពនេះឯង ។
លោក អ៊ឹន គឹមហួន មេឃុំរអាងបានប្រាប់ភ្នាក់ងាយើងតាមរយៈទូរស័ព្វថា រថយន្តដឹកដីទាំងនោះមិនមានក្រុមហ៊ុនអ្វីទេ គឺរថយន្តរបស់ប្រជាពលរដ្ឋគាត់ទៅស៊ីឈ្នួលដឹកលក់អោយអតិថិជនក្នុងតំបន់នោះទេ លោកធ្លាប់ហៅម្ចាស់អាជីវកម្មរណ្ដៅដីនោះមកណែនាំជាច្រើនលើកច្រើនសារហើ រហូតដ់លោអភិបាលស្រុកក៏ធ្លាប់ហៅមកណែនាំជាច្រើនលើកច្រើនសាមកហើយដែរ តែនៅតែមិនព្រមស្ដាប់សោះ ។
លោកមេឃុំបន្តទៀតថាលោក និង អោយក្រុមរថយន្តទាំងនោះ បាញ់ទឹកតាមផ្លូវនោះកុំអោយហុយបន្តទៀត ៕ វណ្ណៈ