មន្ត្រីជាន់ខ្ពស់អាមេរិក២២រូបបានចាកចេញពីតំណែង ក្រោមរដ្ឋកាលដឹកនាំរបស់លោកត្រាំ

ចែករំលែក៖

ចាប់តាំងពីលោកត្រាំឡើងកាន់តំណែងជាប្រធានារហូតមកទល់ពេលនេះបាន ជាងមួយឆ្នាំសោះមានមន្ត្រីជាន់ខ្ពស់២២រូប ត្រូវដកហូតតំណែង ឬលាលែងចេញ ពីតំណែង។ ការដកហូតតំណែងថ្មីបំផុត គឺរដ្ឋមន្ត្រីការបរទេស Rex Tillerson កាល ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។

ខាងក្រោមនេះជាមន្ត្រីជាន់ខ្ពស់ក្នុងជួរ រដ្ឋាភិបាលអាមេរិកដែលត្រូវដកហូត តំណែងឬលាលែងពីតំណែង ដោយសារ ខែ្វងគំនិតជាមួយលោកត្រាំ៖
១.មន្ត្រីក្រសួងយុត្តិធម៌
កាលពីថ្ងៃទី៣០ខែមករាឆ្នាំ២០១៧ មន្ត្រីទីមួយដែលលោកត្រាំដកហូតតំណែង គឺលោកស្រី Sally Yates មេធាវីសហរដ្ឋ របស់រដ្ឋាភិបាលលោកត្រាំ ដោយលោក ស្រីបដិសេធការពារច្បាប់ហាមប្រាមពល រដ្ឋ៧ប្រទេសអ៊ិស្លាមចូលក្នុងទឹកដីអាមេរិក ។ ដោយការប្រឆំាងនឹងប្រធានាធិបតី លោក ស្រីត្រូវបានដកហូតតំណែង។
២.ទីប្រឹក្សាសន្តិសុខជាតិ លោក Michael Flynn
កាលពីថ្ងៃទី ១៣ខែកុម្ភៈឆ្នាំ២០១៧ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Michael Flynn បានលាលែងចេញពីតំណែង ក្រោយពេលមានព័ត៌មានផ្សាយថា លោកបានកុហកមន្ត្រីរដ្ឋាភិបាលអាមេរិក ក្នុង នោះមានទាំងអនុប្រធានាធិបតី Mike Pence ស្តីពីទំនាក់ទំនងរបស់លោកជា មួយរុស្ស៊ី។
៣.នាយករងខុទ្ទកាល័យ សេតវិមាន លោកស្រីKatie Walsh
កាលពីថ្ងៃទី៣០ខែមីនាឆ្នាំ២០១៧ នាយករងខុទ្ទកាល័យសេតវិមាន លោក ស្រីKate Walsh បាន ចុះចេញពីតំណែង ក្រោយពេលដែលលោកស្រីបរាជ័យនៅ ក្នុង ការខិតខំការពារ ច្បាប់សុខាភិបាល របស់អតីតប្រធានាធិបតីអូបាម៉ាគឺ Obamacare ។ លោកស្រី មិនបានគាំទ្រដល់ គោលនយោបាយ របស់ប្រធានាធិបតី ដូណាល់ ត្រាំដែលមានឈ្មោះថា America First Policies។
៤.ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវសហរដ្ឋ
កាលពីថ្ងៃទី ៩ខែឧសភាឆ្នាំ២០១៧ ប្រធានាធិបតី ដូណាល់ ត្រាំបានប្រកាស ដកតំណែង ប្រធាន មជ្ឈមណ្ឌលស្រាវជ្រាវ សើុបអង្កេតសហរដ្ឋFBI លោក James Comey ។ ការសម្រេចខាងលើរបស់លោកត្រាំបង្កឲ្យមានវិវាទយ៉ាងខ្លាំង ។ លោកត្រាំ បានបញ្ជាក់ថា គោលនយោបាយដោះ ស្រាយបញ្ហា របស់លោក Comey នៅក្នុង ការស្រាវជ្រាវ រឿងអាស្រូវ សារអេឡិច ត្រូនិក របស់អតីតបេក្ខភាពប្រធានាធិបតី ហ៊ីលឡារី គ្លីនតុន គឺមិនមានតម្លាភាពជាហេតុនាំឲ្យប្រធានាធិបតីត្រូវដកដំណែង។
៥.អគ្គនាយកប្រព័ន្ធផ្សព្វផ្សាយសេត វិមាន
កាលពីថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៧ អគ្គនាយកប្រព័ន្ធផ្សព្វផ្សាយ សេតវិមាន លោក Mike Dubke បានលាលែងចេញពី តំណែង ក្រោយរយៈពេល ៨៦ថ្ងៃ ធ្វើការ ងារនេះ ។ លោក Mike មិនស្ថិតនៅក្នុង ក្រុមការងាររបស់លោកត្រាំ ពេលឃោស នាបោះឆ្នោតនោះឡើយ ហើយលោកលា លែងចេញពីតំណែង គឺដោយសារតែបញ្ហា ផ្ទាល់ខ្លួន។
៦.ប្រធានការិយាល័យ សីលធម៌រដ្ឋា ភិបាល
នៅថ្ងៃទី៦ខែកក្កដាឆ្នាំ២០១៧ ប្រធាន ការិយាល័យសីលធម៌ (OGE)លោក Wlalter Shaub បានលាលែងចេញពី តំណែង ដោយសារតែលោកមានការខ្វែងគំនិតជាច្រើន ជាមួយប្រធានាធិបតី ដូណាល់ ត្រាំ ហើយធ្លាប់រិះគន់លោកត្រាំ ពាក់ព័ន្ធនិងផលប្រយោជន៍ គ្រួសារ អាជីវ កម្ម និង តំណែងប្រធានាធិបតី។
៧.លេខាព័ត៌មានសេតវិមាន
នៅថ្ងៃទី ២១ខែកក្កដាឆ្នាំ២០១៧ លេខា ព័ត៌មាន លោក Sean Spicer បាន សម្រេចលាលែងចេញពីតំណែង នៅពេល ដែល មានវិវាទ នៅក្នុងជួរដឹកនាំរបស់រដ្ឋាភិបាលដូណាល់ ត្រាំ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានផ្សាយថា ការណ៍ដែលលោក Sean Spicer លាលែងចេញពីតំណែង គឺដោយសារតែលោក មិនពេញចិត្តនឹងការតែងតាំងប្រធានថ្មីពីលោកត្រាំ។
៨.ប្រធានការិយាល័យសេតវិមាន
កាលពីថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៧ ប្រធានាធិបតីដូណាល់ ត្រាំ បានប្រកាស ដកហូតតំណែង ប្រធានការិយាល័យសេត វិមាន លោក Reince Priebus ក្រោយមួយ ថ្ងៃ ដែលអគ្គនាយកប្រព័ន្ធផ្សព្វផ្សាយ ចោទប្រកាន់ថា លោកធ្វើឲ្យបែកធ្លាយព័ត៌មានសម្ងាត់ដល់អ្នកសារព័ត៌មាន។
៩.អគ្គនាយកប្រព័ន្ធផ្សព្វផ្សាយ សេត វិមានលោក Anthony Scaramucc
កាលពីថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០១៧ ប្រធានាធិបតីដូណាល់ ត្រាំ បានសម្រេច ដកតំណែង អគ្គនាយក ប្រព័ន្ធផ្សព្វផ្សាយ សេតវិមានលោក Anthony ក្រោយពេល ដែលលោកបានរិះគន់ដល់ មន្ត្រីជាន់ខ្ពស់ នៅក្នុងជួររដ្ឋាភិបាលលោកត្រាំ។
១០.ប្រធានគម្រោងនយោបាយ លោក Steve Bannon
នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ប្រធានាធិបតីដូណាល់ ត្រាំបានសម្រេច ដកតំណែង ប្រធានផែនការនយោបាយ សេតវិមានលោក Steve Bannon ខណៈ ដែលលោកបានចេញគោលនយោបាយ មួយចំនួន បង្កឲ្យមានវិវាទ ជាមួយ មន្ត្រី សន្តិសុខជាតិ និងអ្នកស្និទ្ធជាមួយប្រធានាធិបតីដូណាល់ ត្រាំ។
១១.ទីប្រឹក្សាសន្តិសុខជាតិ
កាលពីថ្ងៃទី២៥ខែសីហា ជំនួយការរងរបស់ប្រធានាធិបតីដូណាល់ ត្រាំលោក Sebastian Gorka បានក្លាយទៅជាមន្ត្រី ទីមួយនៅក្នុងជួរគណៈកម្មការសន្តិសុខជាតិ បានសម្រេចចាកចេញពីសេតវិមាន ដោយការដកហូតតំណែងមិនមែនជាការលាលែងនោះឡើយ។
១២.រដ្ឋមន្ត្រីក្រសួងសុខាភិបាល
កាលពីថ្ងៃទី២៩ខែកញ្ញា លោក Tom Price រដ្ឋមន្ត្រីក្រសួង សុខាភិបាលនិងសេវា កម្មសុខភាព អាមេរិកបានក្លាយជារដ្ឋមន្ត្រីទី១នៅក្នុងជួររដ្ឋាភិបាលលោកត្រាំ ដែល បានលាលែងចេញពីតំណែង ក្រោយពេលរងការរិះគន់ថាលោកបានជួលយន្តហោះ ឯកជនសម្រាប់ដំណើរទស្សនកិច្ច ធ្វើឲ្យ ខាតបង់ថវិកាជាច្រើន។
១៣.ជំនួយការប្រធានាធិបតីនិងជា ប្រធាន បណ្តាញទំនាក់ទំនង រវាងមហា ជននឹងសេតវិមាន
លោកស្រី Omarosa Manigault ត្រូវ បានដកហូតតំណែង ដោយសារតែលោក រិះគន់ដល់មន្ត្រីជាន់ខ្ពស់ នៅសេតវិមាន និងអតីតមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាល ចាស់។
១៤.អនុប្រធានការិយាល័យសេត វិមាន
អនុប្រធានការិយាល័យសេតវិមាន លោក Rich Dearborn បានលាលែង ចេញពីតំណែង នៅដើមឆ្នាំ២០១៨ ។
១៥.អនុប្រធានទីប្រឹក្សាសន្តិសុខជាតិ ស្តីពីយុទ្ធសាស្ត្រ
លោកស្រី Dina Powell អនុប្រធានទី ប្រឹក្សាសន្តិសុខជាតិ របស់លោកត្រាំបានចាកចេញពីតំណែងនៅដើមឆ្នាំ២០១៨ ដោយសារតែមានទំនាក់ទំនងមិនល្អជា មួយមេដឹកនាំ ។
១៦.អនុប្រធាន FBI
លោក Andrew Mccabe អនុប្រធាន FBIកាលពីថ្ងៃទី ២៩ខែមករាឆ្នាំ២០១៨ បានលាលែងពីដំណែង ក្រោយរងការ ថ្កោលទោសពីលោកត្រាំ ថាបានលម្អៀង ទៅលើលោកស្រីហ៊ីល ឡារី គ្លីនតុននៅ ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦។
១៧.លេខាសេតវិមាន
លោក Rob Porter កាលពីថ្ងៃទី ៧ ខែកុម្ភៈឆ្នាំ២០១៨ បានលាលែងចេញពី តំណែងក្រោយរងការថ្កោលទោស ពាក់ ព័ន្ធនឹងរឿងផ្ទាល់ខ្លួនជាមួយភរិយាចាស់។
១៨.មន្ត្រីជាន់ខ្ពស់ទី៣នៅក្នុងក្រសួងយុត្តិធម៌
លោក ស្រី Rachel Brand ជាមន្ត្រីជាន់ខ្ពស់ទី៣នៅក្នុងក្រសួងយុត្តិធម៌បានប្រកាសលាលែងចេញពីតំណែង ដោយសារតែ មានវិវាទជាមួយរដ្ឋាភិបាល។
១៩.ប្រធានប្រព័ន្ធផ្សព្វផ្សាយសេត វិមាន
កាលពីថ្ងៃទី២៨ខែកុម្ភៈ លោកស្រី Hope Hicks អាយុ២៩ឆ្នាំ បានសម្រេច លាលែងចេញពីតំណែង ដោយសារតែ មានវិវាទជាមួយរដ្ឋាភិបាល។
២០.ប្រធានគណៈកម្មការ សេដ្ឋកិច្ច ជាតិ
នៅថ្ងៃទី ៦ខែមីនា ឆ្នាំ២០១៨ ទីប្រឹក្សា ជាន់ខ្ពស់របស់លោកត្រាំ គឺលោក Gary Coln បានប្រកាសលាលែងចេញពីតំណែង ដោយសារតែ លោកមានវិវាទ ជាមួយ គោលនយោបាយ ពន្ធដាររបស់លោក ត្រាំ ដែលអនុម័តដំឡើងពន្ធនាំចូលដែកថែប និងអាលុយមីញ៉ូមរហូតដល់ ២៥ភាគរយ និង ១០ភាគរយ។
២១.ទីប្រឹក្សាផ្ទាល់ខ្លួនរបស់ប្រធានាធិបតីត្រាំ
លោក John Mc Entee អាយុ២៧ឆ្នាំ ដែលបានកៀកស្មាជាមួយលោកត្រាំតាំងពីថ្ងៃដំបូង ឃោសនាបោះឆ្នោត បាន លាលែងចេញពីតំណែង កាលពីថ្ងៃទី ១២ខែមីនា ដោយមូលហេតុសន្តិសុខ ។
២២.រដ្ឋមន្ត្រីការបរទេស Rex Tillerson
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson កាលពីថ្ងៃទី១៣ខែមីនា ត្រូវបាន ប្រធានាធិបតីដូណាល់ ត្រាំ ដកហូត ដំណែង ដោយសារតែលោកត្រាំ ចាត់ទុក ថា លោក Tillerson មិនមានការរីកចម្រើននៅក្នុងទំនាក់ទំនង ជាមួយរុស្ស៊ីនិងកូរ៉េ ខាងជើង។ ជាមួយគ្នានោះក៏មានមន្ត្រី៣រូបផ្សេងទៀតនៅក្នុងក្រសួងការបរទេសក៏ បានលាលែងចេញពីតំណែងផងដែរ៕ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print