ពលរដ្ឋថាឈ្មួញឈូសឆាយដីព្រៃសហគមន៍ យ៉ាងរំភើយដោយមានការឃុបឃិតពីអាជ្ញាធរឃុំពពក

ចែករំលែក៖

ខេត្តកំពង់ធំ ៖ សព្វថ្ងៃឈ្មួញកំពុងឈូសឆាយដីព្រៃសហគមន៍យ៉ាងវិនាស ហិនហោច គ្មានការទប់ស្កាត់នោះទេ បណ្ដាលឲ្យព្រៃសហគមន៍ត្រូវបានឈ្មួញកាប់រានជាហូរហែរហូតបែកការណ៍មកដល់ស្រុក និង ខេត្ត ចុះប្រតិបត្តិការ បង្រ្កាប់ទប់ស្កាត់នា ព្រឹកថ្ងៃទី១៨និង១៩ ខែ មិនាឆ្នាំ២០១៨ ។

តាមប្រភពច្បាប់ការណ៍បានឲ្យដឹងថា ម្ចាស់ស្ថានីយប្រេងឈ្មោះ រឿង រដ្ឋា ជា ឈ្មួញដីដ៏សកម្ម ដែលបានឈូសឆាយ រំលោភយកដីទាំងនេះ ដោយមានការឃុប ឃិតពី អាជ្ញាធរ ឃុំពពកនេះតែម្ដង ទើបធ្វើឲ្យឈ្មួញរូបនេះមិនខ្លាចនឹងប្រព្រឹត្តបទ ល្មើសដែលខុសច្បាប់ទាំងនេះនោះ ឡើយ។

លោក ណែតសារី អភិបាលស្រុកស្ទោង បានប្រាប់ក្នុងកិច្ចសម្ភាសន៍ថា លោកបានចុះ ពិនិត្យនៅចំណុចខាងលើនេះម្ដងជាពីរ​ដងហើយ ដោយមើលឃើញថា ពិតជា​មានការកាប់បំផ្លាញរុករាន ដីព្រៃសហ​គមន៍ទំហំជាង៦០ហិកតា ពិតមែន គឺគ្មាន​ច្បាប់អនុញ្ញាតិនោះទេ ដោយសារដីនេះជាព្រំប្រទល់ខេត្តកំពង់ធំនិងខេត្តព្រះវិហារ​ដូច្នេះបង្កឲ្យមានភាពងាយស្រួល ចំពោះ​ឈ្មួញកាប់រានរំលោភយក ។

បើទោះយ៉ាង​ណាមកដល់ពេល ត្រូវបានមន្រ្ដីថ្នាក់ស្រុកនិងមន្រ្ដីថ្នាក់ខេត្តចុះប្រតិបត្តិការទប់ស្កាត់មិនឲ្យមានបទល្មើសតទៅទៀតនោះទេ ហើយលោកនឹងហៅម្ចាស់ស្ថានីយប្រេង និងអ្នកពាក់ព័ន្ធមកសួរនាំជាក្រោយនៅ ពេលលោកបញ្ចប់ប្រតិបត្តិការទប់ស្កាត់ នេះ ៕ ប៊ុន រិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print