ភ្នំពេញ៖ នាព្រឹកថ្ងៃច័ន្ទ ទី៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៨និង០០នាទី សាលាខណ្ឌដូនពេញមានប្រារព ពិធីបិទផ្សាយទិន្នន័យជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋនៅភូមិ១១, ១២, ១៣ សង្កាត់ស្រះចក ភូមិ១២ សង្កាតផ្សារថ្មី៣ និងភូមិ១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្នុងពិធីបិទផ្សាយទិន្នន័យជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋនៅ សង្កាត់ស្រះចក ; សង្កាតផ្សារថ្មី៣ ; និង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ប៊ិន សូឈី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរង លោក លោកស្រីមន្រ្តីមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ លោក ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌដូនពេញ លោកចៅសង្កាត់ស្រះចក, វត្តភ្នំ និងលោកចៅសង្កាត់ផ្សារថ្មី៣ ព្រមទាំងមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋដែលត្រូវពិនិត្យផ្ទៀងផ្ទាត់ឯកសារប្លង់ដីធ្លីផងដែរ ៕ស តារា