ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ រដ្ឋបាលខណ្ឌសែនសុខបានចេញសេចក្តី អំពាវនាវ ជម្រាបជូនដល់ ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី បងប្អូនប្រជាពលរដ្ឋជាពាណិជ្ជករ អាជីវករ និងសប្បុរសជនទាំងអស់ មេត្តាជ្រាបថា គណ:ប្រតិភូខណ្ឌសែនសុខ ដឹកនាំដោយ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ នឹងអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ កងវរ:សេនាតូចលេខ ៣៩៤ ដែលមានសម្ព័នភាពជាមួយរដ្ឋបាលខណ្ឌកំពុងឈរជើងការពារនៅខ្សែក្រវ៉ាត់ព្រំដែនប្រចាំទិសប្រាសាទព្រះវិហារ ។
ជាមួយនេះ រដ្ឋបាលខណ្ឌនឹងចូលរួមជាមួយគណ:ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៌លេខ៩ និងវរ:នគរបាលការពារព្រំដែនលេខ៧៩៣ ឈរជើងការពារនៅខ្សែក្រវ៉ាត់ព្រំដែនប្រចាំទិសព្រៈវិហារ និងកងពលតូចលេខ១២៨ ឈរជើងការពារនៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដូចនេះ រដ្ឋបាលខណ្ឌសែនសុខសូមអំពាវសប្បុរសជនទាំងអស់ មេត្តាចូលរួមជួយឧបត្ថម្ភអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ផ្សេងៗ និងថវិកា ដើម្បីចូលរួមឧបត្ថម្ភដល់កងទ័ព នៅថ្ងៃទី២៩-៣០-៣១ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ ដោយក្តីអនុគ្រោះ ។
លេខទូរស័ព្ទទំនាក់ទំនង : 012 336 567/ 012 737 316
#រដ្ឋបាលខណ្ឌសង្ឃឹម និងជឿជាក់ថា បងប្អូនសប្បុរសជន ទាំងអស់ ចូលរួមសហការសាមគ្គីដើម្បីកងកម្លាំងទ័ពកម្ពុជា ដើម្បីជាតិមាតុភូមិរបស់យើង ៕ តុង សីហា