ខេត្តតាកែវ ៖ ក្រុមចោរលួចរថយន្តមួយក្រុមបានធ្វើសកម្មភាពចូលប្លន់ រថយន្តក្នុងផ្ទះលោកអធិការរងស្រុកបាទី តែចៃដន្យម្ចាស់ដឹងទាន់ ស្រែកឆោរឡោរ និងរាយការណ៍តាមវិទ្យុទាក់ទងទើបធ្វើការឃាត់ខ្លួន រហូតឈានដល់ផ្ទុះអាវុធ បណ្តាលអោយស្លាប់ចោរម្នាក់ និងរបួសម្នាក់។
ហេតុការណ៍បង្ក្រាបនេះបានកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង០២និង៥៣នាទី នៅភូមិរលាំងគ្រើលឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
នគរបាលស្រុកបាទីបានអោយដឹងថា ជនសង្សយ័មានឈ្មោះ ឈ្មោះសែម ចាវ ប្រុសអាយុ២១ឆ្នាំ នៅភូមិខ្សាច់លុប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ(ស្លាប់) និងទី០២ឈ្មោះសឿន ពៅ ហៅអ៊ឹប ប្រុសអាយុ២១នៅភូមិស្តុកប្រីយ៍ឃុំត្រពាំងសាប ស្រុកបាទី អ្នកបើកម៉ូតូរងរបួសធ្ងន់។
ចំណែកជនរងគ្រោះមានឈ្មោះ ណាំ សោភ័ណ្ឌ អធិការរងនគរបាលស្រុកបាទី នៅភូមិរលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទ។
ប្រភពព័ត៍មានបានបង្ហើបអោយដឹងថា៖ នោវេលាកើតហេតុខាងលើ មានករណីក្រ្មចោរចូលលួចរថយន្ត ផ្ទះរបស់លោកអថិការរងស្រុកបាទី ភ្លាមៗលោកបានស្រែកតាមវិទ្យុទាក់ទងអោយកម្លាំងធ្វើការពួនស្ទាក់ ដោយអោយពត៏មានម៉ូតូ ពីគ្រឿង មានគ្នាបីនាក់ជិះទៅទឹសខាងលិច ពេលនោះកម្លាំងប៉ុស្តិត្រ ពាំងសាប និងកម្លាំងប្រជាការពារ បានសហការណ៍ស្ទាក់គ្រប់ច្រក និងបានឃាត់ម៉ូតូ០១គ្រឿងជិះគ្នា០២នាក់។ ប៉ុន្តែមិនព្រមឈប់ លោនាយប៉ុស្តិត្រពាំងសាបបានដេញប្រកិតតាមក្រោយតាមផ្លូវលំ និងបានអោយលោកចាប សុខុម នាមអាយកូម២៦នាយផ្នែកចរាចរណ៍ បានឃាត់តែពុំឈប់ ក៏បានបាញ់គំរាមភ្ជុចដីចំនួន០២គ្រាប់បណ្តាលអោយត្រូវអ្នកដែលជិះខាងក្រោយ បានត្រូវស្លាប់ នៅនឹងកន្លែង ក្នុងភូមិស្តុកប្រីយ័ ឃុំត្រពាំងសាប ចម្ងាយពីផ្ទះធ្វើស កម្មភាពប្រមាណ3គីឡូម៉ែត្រ។
បច្ចុប្បន្នជនសង្សយ័កំពុងសួរនាំនៅអធិការដ្ឋាននគរបាលស្រុកបាទី៕ ឆ ដា