RUUD VAN NISTELROOY រំភើបចូលរួមកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA CHAMPIONS LEAGUE ដែលនាំជូនដោយ HEINEKEN® សម្រាប់អ្នកគាំទ្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ កាលថ្ងៃទី ១៤ ខែមីនា លោក Ruud van Nistelrooy វីរបុរសបាល់ទាត់ UEFA Champions League សញ្ជាតិហូឡង់ បានសម្តែងភាពរំភើបរីករាយក្នុងការចូលរួមជាអធិបតីភាពក្នុងកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ឆ្នាំ ២០១៨ ដែលនាំជូនដោយស្រាបៀរ Heineken® ដែលនឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាជាលើកទីមួយចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៨ ខាងមុខនេះ។

លោក Ruud van Nistelrooy ត្រូវបានចាត់ទុកថាជាកីឡាករដ៏ឆ្នើមបំផុតម្នាក់ក្នុងជំនាន់របស់គាត់ដោយស៊ុតបញ្ចូលទីបាន ១៥០ គ្រាប់ក្នុង ២១៩ ប្រកួតសម្រាប់ក្រុម Manchester United និងជាកីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងកំណត់ត្រាបាល់ទាត់អឺរ៉ុបរបស់ក្លិបនេះ។ កីឡាករខ្សែប្រយុទ្ធសញ្ជាតិហូឡង់រូបនេះល្បីឈ្មោះជាកីឡា​ករស៊ុតបាល់បញ្ចូលទីច្រើនជាងគេបីសម័យកាលក្នុងក្របខ័ណ្ឌ UEFA Champions League ដែលលោកបានបង្ហាញខ្លួនចំនួន ៨១ លើក ដោយស៊ុតបញ្ចូលទីបាន ៦០ គ្រាប់។

ដោយសារទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយនឹងក្របខ័ណ្ឌ UEFA Champions League លោក Ruud van Nistelrooy បានកាន់តួនាទីជាទូតសុឆន្ទៈដើម្បីចែករំលែកផ្សព្វផ្សាយមហិច្ឆិតាចំពោះការប្រកួតក្របខ័ណ្ឌនេះជាមួយអ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោក។

លោករំភើបខ្លាំងណាស់ចំពោះដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសឱកាសជួបជាមួយអ្នកគាំទ្រ និងកីឡាករបាល់ទាត់កម្ពុជា ដោយកីឡាករកម្ពុជាមួយចំនួននឹងមានឱកាសចូលរួមក្នុងវគ្គបង្វឹកពិសេសជាមួយលោក Ruud van Nistelrooy

កម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ឆ្នាំ ២០១៨ ដែលនាំជូនដោយស្រាបៀរ Heineken® ជំរុញផ្តល់ឲ្យអ្នកគាំទ្រទូទាំងពិភពលោកនូវឱកាសផ្ទាល់ក្នុងការចូលរួមទទួលបានភាពរំភើបរីករាយនៃការទស្សនាការប្រកួតនេះតាមរយៈយុទ្ធនាការរបស់ស្រាបៀរ Heineken® ដែលមានឈ្មោះថា “ចែករំលែកភាពរំភើបរីករាយ ចែករំលែកពានរង្វាន់”។

ក្នុងប្រវត្តិសាស្ត្រដប់មួយឆ្នាំរបស់កម្មវិធីដំណើរទេសចរណ៍នេះបានទៅដល់ ២៦ ប្រទេសនៅទូទាំងទ្វីបអាហ្រ្វិក អាស៊ី  អាមេរិកខាងត្បូង និងអាមេរិកខាងជើង។ ឥឡូវកម្មវិធីនេះនឹងធ្វើដំណើរមកដល់កម្ពុជាតាមរយៈស្រាបៀរ Heineken®

ព័ត៌មានបន្ថែមអំពីកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® នៅក្នុងប្រទេសកម្ពុជា និងឱកាសសម្រាប់អ្នកគាំទ្រចូលរួមក្នុងសកម្មភាពផ្សេងៗនឹងធ្វើការចេញផ្សាយក្នុងពេលឆាប់ៗនេះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print