ភ្នំពេញ ៖ ទីតាំផ្ទះល្វែងស្តុកទំនិញមួយកន្លែងស្ថិតនៅផ្ទះលេខ៣៧ក្រុម៨ភូមិទួលគោកសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវត្រូវបានអគ្គីភ័យឆាបឆេះសង្ស័យផ្តើមមកពីទុស្សេចរន្តភ្លើងនៅជាន់ទី១ បង្កឲ្យភ្ញាក់ផ្អើលឆោឡោ ទាំងអ្នកក្បែរខាង ទាំងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យជួយទៅអន្តរាគមន៍សង្រ្គោះកាលពីវេលាម៉ោង៤និង៣០នាទីព្រឹកថ្ងៃទី២២ខែមិនាឆ្នាំ២០១៨នេះតែសំណាងល្អមិនប៉ះពាល់ដល់ឥវ៉ាន់ នឹងផ្ទះអ្នកជិតខាង។
ផ្ទះរងគ្រោះខាងលើមានម្ចាស់ឈ្មោះ ហេង សុខចេង ភេទស្រី អាយុ ៣៥ឆ្នាំ មានប្តីឈ្មោះ លឹមជីមុីនអាយុ៣៧ឆ្នាំមុខរបរលក់សំភារៈប្រើប្រាស់បោះដុំនឹងរាយនៅផ្សារអូឡាំពិករស់នៅផ្ទះកើតហេតុ ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុមានធំក្លិនឈ្ងៀមហើយហុយផ្សែងខ្មួលចេញពីបន្ទប់ផ្ទះល្វែងក្នុងបុរីពិភពថ្មី ជាន់ទី១ជាផ្ទះស្តុកទំនិញទើបបង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ចរថយន្តពន្លត់អ្គីភ័យត្រូវបានបញ្ជូនដល់កន្លែងកើតហេតុសំណាងល្អទំនិញមានតែនៅជាន់ក្រោម ខាងលើមានតែកន្លែសម្រាក ។
តាមសត្ថកិច្ចបានឲ្យដឹងថាបន្ទាបពីប្រជាពលរដ្ឋរាយការណ៍រួចមកភ្លាមៗនោះកម្លាំងសមត្ថកិច្ចយើងបានយករថយន្តពន្លត់អគ្គីភ័យចំនួន៨គ្រឿងរបស់ស្នងការរាជធានីភ្នំពេញចេញទៅដល់កន្លែងកើតហេតុបាញ់ទឹកពន្លត់អស់ចំនួន៤គ្រឿងហើយភ្លើងក៏បានរលត់អស់ទៅវិញមិនមានរាលដាលដល់កន្លែងផ្សេងនឹងផ្ទះប្រជាពលរដ្ឋដែលរស់នៅក្បែរនោះទេដោយចំណុចភ្លើងឆេះនោះជាបន្ទប់ដេកសម្រាករីឯទំនិញស្តុកនៅជាន់ក្រោម ទើបរងការខូចខាត សម្ភារៈបន្តិចបន្តួច ។
សមត្ថកិច្ចក៏ដូចជាអាជ្ញាធរបានសំណូមពរផងដែរដល់បងប្អូនប្រជាពលរដ្ឋមេត្តាបង្កើនការប្រុងប្រយ័ត្ននូវការប្រើប្រាស់ចរន្តភ្លើងសម្ភារៈបរិក្ខាប្រើដោយចរន្តអគ្គីសនី ដែលអាចងាយឆ្លង ទុស្សេដែលជាដើមចមបង្កឲ្យកើតគ្រោះអគ្គ័យភ័យ ៕ អរុណរះ