ល្បិចបោកមួយនេះ ប្រើនៅតែមានប្រសិទ្ធភាព

ចែករំលែក៖

ភ្នំពេញ៖ បទល្មើសទំយោងរបស់ជនខិលខូចនៅតែបន្តកើតមានឡើងទៅលើជនស្លូតត្រង់ដែលបន្លំយករបស់ក្លែងក្លាយមកផ្តូយករបស់ពិតពីជនរងគ្រោះហើយពួកគេគេចខ្លួនដោយសុវត្ថិភាពនេះមិនមែនជារឿងថ្មីទេដែលបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ត្រូវតែប្រុងប្រយ័ត្ននិងមិនត្រូវលោភលន់ឃើញរបស់គេក្លែងក្លាយចង់បានបែជាដោះរបោះពិតរបស់ខ្លួនឲ្យទៅគេ។

ជាក់ស្តែងកាលពី ថ្ងៃ ព្រហស្បតិ៍ ៦ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង១១និង៣០នាទីព្រឹកនៅចំណុចផ្លូវភ្នំពេញហាណូយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ មាននារីម្នាក់បានចាញ់បោកក្រុមជនខិលខូចក្នុងអំពើទំលាក់យោងខាងលើនេះដោយនាងបានដោះកងដៃប្លាកទីន១វង់មានតំលៃ៧៣ដុល្លា.ក្រវិលមាស១គួ មានទំងន់៥ហ៊ុន និងទូរស័ព្ទដៃ១គ្រឿងហើយក្រុមនោះបាននាំគ្នាគេចខ្លួនដោយសុវត្ថិភាពចំណែកជនរងគ្រោះបានត្រឹមតែកាន់ខែ្សកកាឡៃ១ខ្សែយកមកប្តឹងសមត្ថកិច្ចទាំងទឹកភ្នែកនិងឲ្យជួយអន្តរាគមន៍តែប៉ុន្នោះ។

នារីរងគ្រោះមានឈ្មោះ ម៉េត សំអូន អាយុ១៨ឆ្នាំមុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខនិងមានស្រុកកំណើតភូមិម្រាលត្នោត ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ប្រភពពីនាីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបនាងបានចេញពីធ្វើការរោងចក្រក្នុងបំណងទៅបន្ទប់ជួលពេលកំពង់ដើរតាមផ្លូវស្រាប់តែលេចមុខជនសង្ស័យជាស្រី២នាក់ដើរមករកនាងហើយបានធ្វើជារើសបានការបូប​លុយ​ហើយបានហៅនារីរងគ្រោះមកជួយមើលឃើញមានខ្សែក១ខ្សែដោយពួកគេប្រាប់នាងថាកុំឮមាត់ពួកយើងចែកគ្នា។នាងបន្តទៀតថាពេលនោះពួកជនសង្ស័យក៍នាងដោះ កងដៃ ក្រវិ និងទូរស័ព្ទដៃទៅពួកគេដោយប្រាប់នាងថាចាំយកខ្សែកកាឡៃនោះទៅលក់ចែកគ្នាដោយឲ្យនារីរងគ្រោះចាំនៅចំណុចកើតហេតុសិនហើយពួកគេបាននាំគ្នាជិះម៉ូតូឌុបគេខ្លួនបាត់តែម្តង។ក្រោយមកទើបនាងយកខ្សែករបស់ក្រុមជនសង្ស័យមកមើលទើបដឹងថាជាខ្សែកកាឡៃទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទឹកថ្លាឲ្យជួយអន្តរាគមន៍៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print