ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រេាប់ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ។
ពិធីបិទសន្និបាតនេះ គឺមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំគ្រប់ខេត្ត អង្គភាពចំណុះក្រសួងមហាផ្ទៃ និងមន្ដ្រីរាជការពាក់ព័ន្ធជាច្រើនទៀតផងដែរ ៕
...