មន្រ្តីកាំកុងត្រូលបន្តផ្សព្វផ្សាយដល់​អាជីវករ និងអ្នកប្រើប្រាស់នៅផ្សារស្ទោងឲ្យបានយល់ដឹង ពីផលវិបាកដែលបណ្តាល​មកពីការបរិភោគ អាហារហួស កាលបរិច្ឆេទប្រើប្រាស់

ចែករំលែក៖

ខេត្តកំពង់ធំ ៖ បន្ទាប់ពីកម្លាំងជំនាញរកឃើញថា នៅក្នុងផ្សារស្ទោងមានដាក់លក់ទំនិញខូចគុណភាព ធ្វើឲ្យប៉ះពាល់សុខភាព ហើយត្រូវបានប្រមូលយកទៅដុត កម្ទេចចោលរួច នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ មន្រ្តីសាខា​កាំកុង​ត្រូល​ខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី បានបន្តចុះពិនិត្យ ផ្សព្វ​ផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅក្នុងផ្សារស្ទោង ស្ថិតនៅភូមិ​ឈើទាល ឃុំកំពង់ចិន ស្រុកស្ទោង ខេត្តកំពង់ធំ ។

មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំបានបង្ហាញម៉ាកទំនិញទាំងនោះមានដូចជា ៖ ស្រាបៀរ ១-ម៉ាកKINGDOM GOLGD ចំណុះ៣៣០ mL ចំនួន ១៤កេស (ខ្មែរ) ២-ទឹកផ្លៃឈើកញ្ចប់ ម៉ាកRAINDY ចំណុះ២៧០ mL ចំនួន ២៤កេស ផលិតនៅកម្ពុជា ៣-ទឹកផ្លៃឈើ ម៉ាកOsmile ចំណុះ២៧០ mL ចំនួន២៩កេស ផលិតនៅកម្ពុជា ៤-ចាហួយដូង ម៉ាកTHANHEINH ១២០g ចំនួន២៦កេស (ខ្មែរ) ៥-ទឹក ក្រូច ម៉ាកSmile ចំណុះ ៤០០ mL ចំនួន១៤ដក (ខ្មែរ) ៦-ទឹកផ្លៃឈើ ម៉ាកJOCC ចំណុះ ៤០០mL ចំនួន១១ដក (ខ្មែរ) ៧-ស្រាបៀរ ម៉ាកChang ចំណុះ៣៣០mL ចំនួន១៥កំប៉ុង (ខ្មែ)។ ក្រុម ការងារបានធ្វើ កំណត់ហេតុ និងដកហូតយកទំនិញខូចគុណភាពទាំងនោះ យកទៅទុកដុតកម្ទេចចោល ។

ជាមួយគ្នានោះ ក្រុមកាងារ ក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់​អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹង ពីផលវិបាក ដែលបណ្តាល​មកពីការបរិភោគ អាហារហួសកាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយបន្ថែម​សារ​ធាតុគីមី ហាមឃាត់ ចូលក្នុងម្ហូបអាហារ។

ក្រោយប្រតិបត្តិការរួច មន្រ្តីកាំកុងត្រូល ក៏បានសំណូមពរដល់អាជីវករ មេត្តាចូលរួម​សហការ ជាមួយសមត្ថកិច្ច ដើម្បីថែរក្សា និងសុវត្ថិភាពចំណីអាហារ និងសុខភាព​ប្រជា​ពលរដ្ឋផងដែរ  ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print