ជនជាតិកូរ៉េ​ចងកសម្លាប់ខ្លួន​ នៅក្នុងខុនដូរមេហ្សុងរូប៊ី ជាន់ទី៨ ស្ថិត​ក្នុងភាព​សង្ស័យ​

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិកូរ៉េម្នាក់បានបញ្ចប់ជីវិតខ្លួនឯងដោយចងកសម្លាប់ខ្លួនដោយពុំដឹងមូលហេតុក្នុងបន្ទប់ហាត់ប្រាណជាន់ទី៨បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជុំនាញចុះមកពិនិត្យ។

ករណីនេះបានភ្ញាក់ផ្អើលឡើង ថ្ងៃ សុក្រ ៧ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង៧និង០០នាទីព្រឹកនៅក្នុងខុនដូរយីហោ មេហ្សុង រូប៊ី ជាន់ទី៨ ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សត្ថកិច្ចប្រាប់ថា សពមានឈ្មោះ គួ ស៊ុងហៀង ភេទប្រុសអាយុ៣៨ឆ្នាំជាជនជាតិកូរ៉េ មកជួលបន្ទប់ស្នាក់នៅជាមួយនិងមិត្តភកិ្តជនជាតិកូរ៉េដូចគ្នាចំនួននាក់ក្នុងនោះមានស្រីម្នាក់ផងដែរក្នុងបន្ទប់លេខ៨០២ជាន់ទី៨ ក្នុងខុនដូរខាងលើ។ហើយបានមកស្នាក់ទីនេះអស់រយះពេលពីខែមកហើយជាមួយនិងមិត្តភកិ្តជនជាតិកូរ៉េដូចគ្នាចំនួននាក់ក្នុងនោះមានស្រីម្នាក់ផងដែ។

ប្រភពពីនារីម្នាក់ឈ្មោះ ឆាំ សម្ភស្ស អាយុ២៩ឆ្នាំស្នាក់នៅបន្ទបជួលភូមិទ្រុងមាន់សង្កាត់អូបែកក្អមនិងជាអ្នកមើលការខុសត្រូវនៅទីនោះបានឲ្យដឹងថាមុននិងមានការភ្ញាក់ផ្អើនោះនាងបានឡើងមកជាន់ខាងលើដើម្បីឆែកបន្ទប់ភ្ញៀវលុះទៅដល់បន្ទប់ហាត់ប្រាណស្រាប់តែប្រទះឃើញបុរសរងគ្រោះបានចងកសម្លាប់ខ្លួននៅក្នុងបន្ទប់មិនដឹងតាំពីពេលណានោះទេក្រោយមកនាងក៍បានរាយកាណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនត្យ។
ក្រោយពីសមត្ថកិច្ចជុំនាញផ្នែកកោសលវិច្ច័យធ្វើការពិនិត្យលើសាកសពរួចបានសន្និដ្ឋានថាសពិតជាធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងពិតប្រាកដមែនហើយប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕  ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print