ភ្នំពេញ ៖ ទន្ទឹមនឹងការរីកចម្រើន ក៏យើងត្រូវទទួលស្គាល់អំពីស្ថានភាពពិតអំពីការលំបាកទាំងឡាយដែលយើងបានឆ្លងកាត់ឆ្ពោះមករកភាពងាយស្រួលនិងល្អប្រសើរដូចសព្វថ្ងៃ។ សន្ទុះនៃវឌ្ឍនៈភាពកម្ពុជាបច្ចុប្បន្ន គឺមិគួរអោយជឿ។ សន្តិភាព និងគ្រប់អ្វីៗដែលបានមកដោយលំបាកបំផុតនោះ គឺយើងត្រូវខិតខំចូលរួមថែរក្សាការពារអោយបានគង់វង្សបំផុត ទោះបីដោយតម្លៃណាក៏ដោយ។
ជាក់ស្តែង គឺយើងអាចមើលប្រទេសម៉ាលីស្រាប់ ដែលនៅឆ្នាំ ១៩៩៣ គឺបានបញ្ជូនកងទ័ព និងអ្នកសង្កេតការណ៍បោះឆ្នោតមកកម្ពុជា ប៉ុន្តែពេលបច្ចុប្បន្ននេះ ប្រទេសម៉ាលីមានស្ថានភាពដូចកម្ពុជានៅឆ្នាំ ១៩៨០ ។ នេះដោយសារប្រទេសគ្មានសន្តិភាព។
គណបក្សប្រជាជន គឺបាននាំមកនូវជោគជ័យដ៏ធំធេងបំផុតសម្រាប់កម្ពុជា ដែលមានការចូលរួមពីមន្រ្តីបក្ស និងសមាជិកបក្សគ្រប់ៗរូប។ យើងទាំងអស់គ្នាក៏បានដឹងច្បាស់ណាស់ថា “គណបក្សប្រជាជន គឺជាគន្លឹះ”នៃសន្តិភាព និងការអភិវឌ្ឍ។
អរគុណបងប្អូនជនរួមជាតិ និងសមាជិកសមាជិការគណបក្សទាំងអស់ដែលបានគាំទ្រ និងបោះឆ្នោតអោយតែ “គណបក្សប្រជាជនកម្ពុជា” ដើម្បីដឹកនាំកសាងប្រទេសជាបន្តទៀត ជាពិសេសនៅថ្ងៃបោះឆ្នោត ទី ២៩ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ៕