ភ្នំពេញ៖ ពលការិនីខ្មែរឥស្លាមម្នាក់ ដែលចាញ់បោកគេទៅធ្វើការងារ តាមផ្ទះ នៅប្រទេសអារ៉ាប៊ីសាអូឌីត ឈ្មោះ ម៉ាន គីរ៉ស់ អាយុ២៨ឆ្នាំ រស់នៅស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ តាមរយៈអ្នកជិតខាង ឃុបឃិតជាមួយក្រុមហ៊ុនវៀត ណាមអនាមឹក ត្រូវបានរដ្ឋាភិបាលកម្ពុជា ជួយឲ្យបានវិលត្រឡប់ មកមាតុភូមិវិញ ដោយសុវត្ថភាព កាលពីយប់ថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកានព្វស័កព.ស២៥៦១ត្រូវនិងថ្ងៃទី២៦ ខែ មីនា ឆ្នាំ២០១៨ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែល ពលការនីរងគ្រោះ រូបនេះ បានចាញ់បោកមេខ្យល់ជាអ្នកផ្ទះ ជិតខាងគ្នា បានឃុបឃិត ជាមួយ ក្រុមហ៊ុនអនាមឹកនៅ វៀតណាម នាំទៅធ្វើការងារ ជាស្ត្រីមេផ្ទះនៅប្រទេសអា រ៉ាប៊ីសាអ៊ូឌីត រយៈពេល២ឆ្នាំ មិនបានប្រាក់ខែអ្វីទាល់តែ សោះ ហើយថែទាំងម្ចាស់ផ្ទះ អ្វើបាបផ្លូវចិត្ដ ផ្លូវកាយ រាល់ថ្ងៃ និងដក់ឯកសារ(ប៉ាស្ព័រ)ទុកទៀត ។ ដោយ ហេតុនេះ ទើបពលការិនីរូបនេះ សម្រេចចិត្ដមករក ឲ្យស្ថានទូកកម្ពុជា ប្រចាំរដ្ឋគូវ៉ែតជួយ អន្ដរាគមន៏ រួមសហការណ៏ជាមួយ ក្រសួងការងារ ទើប ពលការិនីរូបនេះបានវិលត្រឡប់ មកដល់មាតុភូមិវិញ ដោយសុវត្ថិភាព ។
តាមការរៀបរាប់ ពីពលការនីរងគ្រោះ ឈ្មោះ ម៉ាន គីរ៉ស់ អាយុ ២៨ឆ្នាំ រស់នៅស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ បានអោយដឹងថា ៖ រូបនាងបាន ជឿតាម ការលួងលោមពីមេខ្យល់ប្ដីប្រពន្ធមួយគូរ ដែលត្រូវជាបងប្អូនផងនោះ អោយទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីត តាមរយៈក្រុមហ៊ុននៅវៀតណាម មួយដែលមិនចាំឈ្មោះ ។
នាងបន្តថា៖ ធ្វើការងារ បាន១ឆ្នាំជាង ម្ចាស់ផ្ទះចាប់ផ្ដើមរករឿងនាង មិនផ្ដល់ប្រាក់ខែនោះទេ នាងក៍សួរជាច្រើន លើកច្រើនសារ ហើយមើលទៅលើស្ថានភាពមិនស្រួល នាងសុំមកក្រុមហ៊ុនវិញ ប៉ុន្តែបែជាម្ចាស់ផ្ទះហែកចោលលិខិតឆ្លងដែន និងដក់ឯកសារផ្សេងៗ របស់នាងទៀត ។
ក្រុមហ៊ុនអនាមឹក ខាងលើដែលមិនមានប្រភពច្បាស់លាស់នៅប្រទេស វៀតណាម បានបោកប្រាស់នាងបន្តទៀត ដោយនាំទៅធ្វើការនៅផ្ទះផ្សេងទៀត ដោយទៅធ្វើការងារតាមផ្ទះ ពីព្រឹករួចហើយវិល ល្ងាច រយៈពេល៤ខែ ដោយមិនមានកម្រៃអ្វីសោះ នាងក៍សម្រេចស្វែងរកជំនួយតាមរយៈស្ថានទូតថៃ ស្ថានទូតវៀតណាម ប៉ុន្តែគេមិនអើពើ នាងក៍សម្រេច ចិត្ដ ទៅស្ថានទូតគូវ៉ែត ជាសំណាងល្អ ស្ថានទូតគូវ៉ែត ក៍បានយកដំណឹងនេះ ទៅកាន់រាជទូតខ្មែរ នៅប្រទេសអេហ្ស៊ីប ដែលមានលោក ស្មាន ម៉ាណាន ជារាជទូត ។ ពេលទទួលបានដំណឹងនេះ ភ្លាម លោកអគ្គរាជ ទូតខ្មែរយើង ក៍បានទាក់ទងមកសិស្សនិស្សិត ខ្មែរឥស្លាមយើង ដែលកំពុងរៀន នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជួយ ស្រាវជ្រាវ រកពលការិនីនេះ ឲ្យមកជួប ហើយបំពេញឯកសារខ្លះដើម្បីទាក់ទងមកក្រសួងការងារ ដើម្បីបញ្ជូនស្ត្រីរងគ្រោះមក ដល់កម្ពុជាវិញ ។ ជាជោគជ័យ ស្ត្រីរងគ្រោះ បានមកដល់កម្ពុជាវិញ នៅវេលាជិតម៉ោង១០យប់ ដោយ សុវត្ថិភាពបំផុត ហើយនាងត្រូវបានក្រុមការងារ លោកឧកញ៉ា អូស្មាន ហាស្សាន់ នាំទៅសំរាក និង រៀបចំបញ្ចូនទៅស្រុកកំណើតវិញនាពេលឆាប់ៗខាងមុខនេះ ។
សូមបញ្ចាក់ថា៖ ស្ត្រីរងគ្រោះរូបនេះបានចាញ់បោក មេខ្យល់ តាមរយៈ ប្ដីប្រពន្ធមួយគូរ លួងលោមឲ្យទៅធ្វើការងារតាមផ្ទះ នៅប្រទេសអារ៉ាប៊ីសាអូឌីត បានប្រាក់ខែច្រើន និងបានយកមកផ្គត់ផ្គង់ជីវភាពធូរធារ ដូច្នេះនេះជាការទៅ ធ្វើការដោយ ប្រថុយប្រឋានខុសច្បាប់ ។
បើទោះបីយ៉ាងនេះក្ដី ស្រ្តីរងគ្រោះមិនបានបង្ហាញអារម្មណ៍ចង់ប្ដឹងផ្ដល់អ្នកណានោះទេ ហើយក៍ថ្លែងអំណរគុណដល់លោក ឧកញ្ញ៉ា អូស្មាន ហាស្សាន់ និង សហការី ទាំងអស់ ដែលបានខ្នះខ្នែងជួយនាង ឲ្យបានមកដល់មាតុប្រទេសវិញដោយសុវត្ថិភាព ។ នាងក៍ផ្ដាំផ្ញើរដល់ពលការិនី និងពលរដ្ឋទាំងអស់ បើចង់ធ្វើការនៅ ក្រៅប្រទេស សូមទៅតាមរយៈក្រុមហ៊ុនស្របច្បាប់ និងមានលក្ខណការ ងារ ល្អ ត្រឹមត្រូវ ខ្លាចជួបវាសនាមិនល្អដូចជានាង ។ នេះជាលើកទី៣ហើយ ដែលលោក ឧកញ្ញ៉ា អូស្មាន ហាស្សាន់ បានជួយសង្រ្គោះនារីរងគ្រោះនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានវិលត្រឡប់ មកកម្ពុជាវិញដោយសុវត្ថិភាព ៕ ដោយ៖ សំរិត