បុរសល្មោភកាមម្នាក់ចាប់រំលោភក្មួយស្រីអាយុ១៣ឆ្នាំបានសម្រេចបីដង លើកចុងក្រោយត្រូវប្រពន្ធរបស់ខ្លួនប្ដឹងសមត្ថកិច្ចឲចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាជាងថតរូបម្នាក់បានធ្វើសកម្មភាពរំលោភក្មួយស្រីអាយុ១៣ឆ្នាំខាងប្រពន្ធរបស់ខ្លួនបានសម្រេចជាបន្តបន្ទាប់រហូត៣លើក ចុងក្រោយត្រូវបែកធ្លាយរឿងដល់ប្រពន្ធរបស់ខ្លួន ប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្ដង។

ហេតុការណ៍ឃាត់ខ្លួនបុរសល្មោភកាមខាងលើកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

ជនសង្ស័យឈ្មោះ ម៉េងលី សេងអុី អាយុ២៧ឆ្នាំ មុខរបរជាងថតរូប មានទីលំនៅផ្ទះលេខ២៥២F ក្រុមទី៣ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក។ ចំណែកប្រពន្ធជនសង្ស័យដែលត្រូវជាម្តាយមីងក្មេងស្រីរងគ្រោះឈ្មោះ សុិន សោភា អាយុ២៧ឆ្នាំ មានទីលំនៅផ្ទះកន្លែងកើតហេតុ មុខរបរបុគ្គលិកក្រុមហ៊ុន។ រីឯក្មេងស្រីរងគ្រោះមានអាយុយ១៣ឆ្នាំ ស្នាក់នៅជាមួយម្តាយមីងខាងលើ ។

តាមប្រពភព័ត៌មានបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភក្មួយស្រីជាបន្តបន្ទាប់បានសម្រេចចំនួន៣លើក ដោយចុងក្រោយនៅវេលាម៉ោង១១យប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨។ លុះរហូតដល់វេលាម៉ោង៦ល្ងាចថ្ងៃទី២៦ ខែមីនា បានបែកធ្លាយរឿងដល់ប្រពន្ធរបស់ខ្លួនដែលត្រូវជាម្ដាយមីងរបស់ក្មេងស្រីរងគ្រោះបាននាំក្មួយស្រីទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយប៉ាកដើម្បីឲ្យជួយធ្វើអន្តរាគមន៍។

ក្រោយពីទទួលពាក្យបណ្តឹងភ្លាមៗ កម្លាំងជំនាញប៉ុស្តិ៍បានចុះទៅឃាត់ខ្លួនជនសង្ស័យដល់ក្នុងផ្ទះកើតហេតុរួចនាំខ្លួន មកសាកសួរនៅប៉ុស្តិ៍ស្វាយប៉ាក។

ក្រោយពីសមត្ថកិច្ចសាកសួរជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាពរំលោភកេ្មងស្រីរងគ្រោះដែលជាក្មួយស្រីបង្កើតរបស់ប្រពន្ធខ្លួនបានសម្រេចជាបន្តបន្ទាប់ចំនួន៣ដងប្រាកដមែន ហើយលើកចុងក្រោយនៅយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ក្នុងផ្ទះរបស់ខ្លួន ប៉ុន្តែរឿងនេះបានដឹងដល់ប្រពន្ធខ្លួនក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ អារុណរះ 

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print