រថយន្តដឹកភេសជ្ជៈខារ៉ាបាវ បុកម៉ូតូផ្ទប់នឹងរថយន្តក្រុងក្រុមហ៊ុន ខាយ ណាម បណ្ដាលឲ្យរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តយីឌុកមួយគ្រឿងដែលជារថយន្តដឹកភេសជ្ជៈរបស់ក្រុម ខារ៉ាបាវ បានបើកទៅបុកម៉ូតូ ភីស៉ីអិចផ្ទប់ និង រថយន្តក្រុងបណ្ដាលអោយរងរបួសធ្ងន់ កាលពីវេលាម៉ោង១០ និង៤៥នាទី ថ្ងៃត្រង់ ថ្ងៃអង្គា ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៨ ចំណុចខាងមុខហាង កាហ្វេ Amazon នៅតាមបណ្ដោយផ្លូវលេខ៤៣០ កែងផ្លូវលេខ១៨៣ ស្ថិតក្នុងសង្កាត់ទន្លេទំនប់ទឹក ខណ្ឌចំការមន។ ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

ប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចបានអោយដឹងថានៅពេលកលតហេតុគេឃើញរថយន្តក្រុង និង ម៉ូតូរងគ្រោះធ្វើដំណើស្រប់ទិសគ្នា ដោយគេដឹងថារថយន្តក្រុង ជាប្រភេទរថយន្តទេសចរណ៍ របស់ក្រុមហ៊ុន ខាយ ណាម ត្រេនស្ព័រ ថេសិន ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 3B-1199 ធ្វើដំណើតាមបណ្ដោយផ្លូវលេខ៤៣០ ទិសដៅពីលិចទៅកើត ស្រប់ជាមួយម៉ូតូ ភីស៉ីអិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DO-1665 បើកបរដោយបុរសម្នាក់ ភ្លាមៗនោះ ក៏មានរថយន្តមួយគ្រឿង ជារថយន្តដឹក ភេស្ជៈរបស់ក្រុមហ៊ុន ខារ៉ាបាវ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3C-4340 ធ្វើដំណើតាមបណ្ដោយផ្លូវលេខ១៨៣ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុបានបោលទៅបុកម៉ូតូភីស៉ីអិច ដែលបើកឆ្លងថ្នល់ ផ្ទប់ជាមួយរថយន្តក្រុងពេញទំហឹងបណ្ដាលអោយម្ចាស់ម៉ូតូ ភីស៉ីអិចរងរបួសធ្ងនបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។ ម្ចាស់រថយន្តបង្កបានរត់គេចខ្លួនបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចជំនាញ់ចរាចរណ៍ខណ្ឌចំការមន ទំនាក់ទំនងសមត្ថកិច្ចជំនាញ់ចរាចរណ៍ក្រុងចុះមកវាស់វែងយករថយន្តបង្ក និង ម៉ូតូរងគ្រោះយកទៅរក្សារទុកនៅការិយា័យចរាចរណ៍ជើងគោកនៃរាជធានីភ្នំពេញ រងចាំដោះស្រាយនីពេលក្រោយ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print