ខេត្តកណ្តាល ៖ គំនូសចរាចរនៅលើផ្លូវជាតិលេខ១ចាប់ពីសង្កាត់វាលស្បូវទៅដល់គល់ស្ពានអ្នកលឿងត្រើយខាងលិចបានរលប់បាត់ជាបណ្តើរហើយទាំងគំនូលនៅកណ្តាលទ្រូវផ្លូវ និងគំនូសនៅអមសង្ខាងផ្លូវ រួមទាំងគំនូសសម្រាប់អ្នកដំណើរឆ្លងកាត់ផងដែរ កន្លែងខ្លះរលប់អស់តែម្តង កន្លែងខ្លះទៀតនៅសល់ព្រាលៗ ជាពិសេសនៅក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ។
ដូចឃើញក្នុងរូបភាពនេះ គំនូសពណ៍លឿងនៅកណ្តាលទ្រូងផ្លូវនិងគំនូសពណ៍សនៅអមសង្ខាងផ្លូវបានរលប់ស្ទើរអស់ទៅហើយ ដោយឡែកគំនូសសម្រាប់អ្នកដំណើរឆ្លងកាត់ក៍រលប់ផងដែរ ។ គំនូសចរាចរនេះមានសារៈសំខាន់ណាស់ក្នុងការបើកបរពេលយប់ ងាយស្រួលក្នុងការមើលគន្លងផ្លូវធ្វើចរាចរ ដល់ពេលរលប់បាត់ស្ទើអស់ពីផ្លូវជាតិវាបង្កផលលំបាក់ដល់អ្នកបើកបរពេលយប់ពីបាត់មើលគន្លងផ្លូវ ទាមទាអោយអ្នកបើកបរត្រូវតែប្រុងប្រយ័ត្ន ។
ចំណុចដែលរលប់បាត់ស្ទើអស់ពីផ្លូវចាប់ពីព្រំប្រទល់រវាងខណ្ឌច្បារអំពៅនិងស្រុកកៀនស្វាយ ទៅដល់គល់ស្ពានត្សឹបាហ្សាហៅស្ពានអ្នកលឿងត្រើយខាងលិចក្នុង ស្រុកលើកដែក ខេត្តកណ្តាល និយាយរួមគំនូសចរាចរនៅលើផ្លូវជាតិលេខ១ ដែលរលប់បាត់ស្ទើអស់ពីផ្លូវជាតិនេះគឺនៅក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ៕ សណ្តោស
...