ខេត្តប៉ៃលិន ៖ កាលពីថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ១០និង០០ នាទីព្រឹក ឈ្មោះ សោម សុធារី ភេទ ស្រី អាយុ ៦០ ឆ្នាំ មុខរបរ លក់ថ្នាំពេទ្យ រស់នៅនៅភូមិ លាវ ឃុំ សាលាក្រៅ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន បានមកដាក់ពាក្យបណ្តឹងស្តីពីការ បាត់កូនស្រីចិញ្ចឹមរបស់ខ្លួន កាលពីថ្ងៃទី២៥ ខែ មនា ឆ្នាំ ២០១៨ វេលាម៉ោង ១១និង០០ នាទី ។
សមត្ថកិច្ចឲ្យដឹងថា ក្មេងស្រីដែលបានបាត់ឈ្មោះ ឆោម សុធាវី ភេទ ស្រី អាយុ ១៥ ឆ្នាំ មុខរបរ ជាងអ៊ុតសក់(នៅផ្សារសាលាក្រៅ) រស់នៅភូមិ-ឃុំខាងលើ ។
សម្ភារដែលជាប់នៅជាមួយនឹងខ្លួនមាន:ចិញ្ចៀន១វង់,ខ្សែដៃ១ខ្សែ និងខ្សែក១ខ្សែ ។
តាមការបញ្ជាក់ពីម្តាយក្មេងស្រីដែលបានបាត់កូននោះបានឲ្យដឹងថា ៖ មានគេឃើញទៅជាមួយមនុស្សស្រីម្នាក់ មិនស្គាល់អត្តសញ្ញាណក៏បានឡើងជិះម៉ូតូជាមួយមនុស្សស្រីម្នាក់នោះ, ម៉ូតូនោះមាន ម៉ាកឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៨ ទំនងប្រហែលជាមិត្តភ័ក្តិនឹងគ្នាក៏បាត់ខ្លួនរហូតមកដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ មិនទាន់ឃើញត្រឡប់មកវិញទេ ៕ ស សារ៉េត