ក្រុមប្រឹក្សាខណ្ឌសែនសុខបើកកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិទី២

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃព្រហ្បត្តិ៍ ១៣ កើត ខែចេត្រ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនាឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹកក្រុមប្រឹក្សាខណ្ឌសែនសុខបើកកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិទី២ ក្រោមអធិបតីភាព លោកស្រី ឈាន សុខេន ប្រធានស្តីទីក្រុមប្រឹក្សាខណ្ឌសែនសុខ និងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលស្តីទីខណ្ឌ និងមានការអញ្ជើញចូលរួមពីលោក-លោកស្រីសមាជិកអង្គប្រជុំ និងសមាជិក សមាជិកាក្រុមប្រឹក្សា ដោយ របៀបវារៈអង្គប្រជុំដូចខាងក្រោម :

១.ពិនិត្យ និងអនុម័តលើសេចក្តីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៥ របស់ក្រុមប្រឹក្សាខណ្ឌ
២.ពិនិត្យ និងអនុម័ត លើកសេចក្តីព្រៀងរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៨ ស្តីពីការអនុវត្តន៍ការងារ របស់រដ្ឋបាលខណ្ឌសែនសុខ
៣.ពិនិត្យ និងអនុម័តលើរបាយការណ៍ ស្តីពី ការបិទបញ្ជីចំណូល ចំណាយ ថវិការបស់រដ្ឋបាលខណ្ឌសែនសុខឆ្នាំ២០១៨
៤.ពិនិត្យ អនុម័តលើ សេចក្តីព្រៀងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០១៨-២០២០) ខណ្ឌសែនសុខ រាជធានីភ្នំពេញ
៥.ពិនិត្យ និងអនុម័ត លើសំណើបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការ ផ្តល់សេវារដ្ឋបាល សំរាប់ឧបត្ថម្ភជូនមន្រ្តី បុគ្គលិកនៃរដ្ឋបាលខណ្ឌប្រចាំខែកុម្ភៈ ឆ្នាំ២០១៨
៦.ស្តាប់របាយការណ៍ ការិយាល័យប្រជាពលរដ្ឋ និងគណ:កម្មាធិការនានា របស់ក្រុមប្រឹក្សាខណ្ឌ
៧.បញ្ហាផ្សេងៗ៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print