ខេត្តរតនគិរី ៖ បុរសម្នាក់ត្រូវនគរបាលចាប់ឃាត់ខ្លួនពីបទរំលោភសេពសន្ទវលេីក្មេងស្រីជាអនិតិជនអាយុ៨ឆ្នាំ កាល ពីរសៀល ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិមួយឃុំត្រពាំងច្រេសស្រុកកូនមុំខេត្តរតនគិរី។
លោក ភោគបូរិទ្ធ អធិការនគរបាលស្រុកកូនមុំបានឲ្យដឹងថាក្មេងស្រីរងគ្រោះមានឈ្មោះ ក.ច.តអាយុ៨ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិឃុំកើតហេតុខាងលើ។
ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សំសុភី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរដើរស៊ីឈ្នួលដកដំឡូងមីអោយគេមានប្រពន្ធនិងកូន២នាក់ហើយមានទីលំនៅភូមិ១ឃុំត្រពាំងច្រេសស្រុកកូនមុំ ខេត្តរតនគីរី។
លោក អធិការ បន្តថាបើ តាមការបំភ្លឺពីក្មេងរងគ្រោះបានប្រាប់ថាជនសង្ស័យបានរំលោភចំនួន៣ខែកន្លងមកហេីយបានសម្រេចចំនួន៤ដង។ ប៉ុន្តែក្មេងស្រីមិនហ៊ានប្រាប់ឪពុកម្តាយនោះទេរហូតមកដល់ថ្ងៃទី២៨ខែមិនាឆ្នាំ២៩១៨នៅវេលាម៉ោង៣រសៀលទើបនាងបានប្រាប់ម្តាយពីដំណើររឿង នោះ។ ម្តាយបន្ទាប់ពីបានដឹងហើយក៏ទូរស័ព្ទទៅប្តឹងនគរបាលប៉ុស្តិ៍មូលដ្ឋានភ្លាម ថាមានគេបានចាប់រំលោភកូនស្រីរបស់គាត់។
កម្លាំងនគរបាលប៉ុស្តិ៍ក៏បានចុះមកដល់ផ្ទះគាត់ជនរងគ្រោះនិងធ្វេីការសាកសួនិងមានការបំភ្លឹពីក្មេងស្រីរងគ្រោះរួចហេីយក៏បន្តតាមចាប់ជនសង្ស័យនោះបានភ្លាមនៅផ្ទះរបស់គេតែម្តងរួខក៏បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកូនមុំដើម្បីសួរនាំ ។
ជនសង្ស័យបានសារភាពថា មួយរយៈកន្លងមកខ្លួនពិតជាបានធ្វើសកម្មភាពរំលោភក្មេងស្រីនោះមែនថែមទាំងយកដៃលេងប្រដាប់ភេទក្មេងស្រីរងគ្រោះជាញឹកញាប់ផងដែរ។
ក្រោយសាកសួរួចសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅអធិការដ្ឋាននគរបាលស្រុកកូនមុំដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី ។
ក្នុងដើមឆ្នាំ២០១៨នេះក្នុងខេត្តរតនគិរីមានករណីរំលោភជាញឹកញាប់មហាជនបានធ្វើការរិៈគន់ទៅលើភាគីខាងបុរសយ៉ាងធ្ងន់ៗថារឿងរំលោភស្ត្រីនេះជារឿងខុសច្បាប់ដាក់់គុកច្រវាក់ហើយសង្គមគេស្អប់ខ្ពើមយ៉ាងខ្លាំងទៀតផងគួរតែខាងបុរសដែលមានគំនិតខិលខូចគួរមានការពិចារណាផងដែលបានឃើញតាមរយៈសារពត៌មាននិងសង្គមហ្វេសបុកឯនារីខ្លះរងគ្រោះរហូតដល់ស្លាប់ក៏មាន ៕ ដោយៈជីវន្ត