វិភាគអន្តរជាតិ ៖ នៅពេលប្រទេសអីុស្រាអែលមិនព្រមទទួលស្គាល់ រដ្ឋប៉ាឡេស្ទីនឯករាជ្យគឺមិនមានសន្តិភាពឡើយ

ចែករំលែក៖

សន្តិភាពរវាងអីុស្រាអែលនឹងប៉ាឡេស្ទីនពិបាកកើតឡើងខ្លាំងណាស់ ដោយសារតែ អាមេរិក និងអីុស្រាអែល នៅតែមិនព្រម ទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាប្រទេសឯករាជ្យ ហើយប្រទេសអីុស្រាអែល ចេះតែ ដណ្តើមយកដីប៉ាឡេស្ទីនជាបន្តបន្ទាប់។

ការណ៍ដែលមិនអាចឈានដល់សន្តិ ភាព ដោយសារតែតំបន់ហ្ស៊េរុយសាឡឹម ដែលអីុស្រាអែលគ្រប់គ្រងដោយខុសច្បាប់ មិនព្រមសងទៅឲ្យប៉ាឡេស្ទីន វិញ ។នៅ ក្នុងប្រវត្តិសាស្ត្រ ហ្ស៊េរុយសាឡឹម គឺជា គឺជាទឹកដីរបស់ប៉ាឡេស្ទីនដោយមានទី សក្ការបូជា ដ៏ស័ក្តិសិទ្ធិរបស់អ្នកកាន់សាសនាអ៊ិស្លាម ត្រូវបានប្រទេសអ៊ិស្លាមទាំងអស់ ទទួលស្គាល់។ ប៉ុន្តែនៅពេលនេះ អាមេរិកបែរជាទទួលស្គាល់ថាជារដ្ឋធានីរបស់អីុស្រាអែល បង្កឲ្យមានការខឹងសម្បាយ៉ាង ខ្លាំង ពីពលរដ្ឋប៉ាឡេស្ទីន និងអ៊ិស្លាមនៅ ជុំវិញពិភពលោក។

នៅពេលនេះ ក្រុមពលរដ្ឋប៉ាឡេស្ទីនត្រៀមធ្វើការតវា៉ ជាមួយអីុស្រាអែលនៅ តាមព្រំដែន ប្រទេសទាំងពីរ ។ អីុស្រាអែលក៏បានដាក់ពង្រាយខ្មាន់កាំភ្លើងជំនាញរាប់រយនាក់នៅតាមព្រំដែនហ្គាហ្សា ត្រៀមទប់ ទល់។
នាយឧត្តមសេនីយ៍ជាន់ខ្ពស់ អុីស្រា អែល បាននិយាយនៅក្នុង បទសម្ភាសន៍ មួយថា យោធាអុីស្រាអែលទើប បានដាក់ពង្រាយខ្មាន់កាំភ្លើងជំនាញជាង ១០០ នាក់នៅ តាមព្រំដែនតំបន់ហ្គាហ្សា នៅមុន ពេលមានបាតុកម្មដ៏ធំ ដែលគ្រោងធ្វើ ឡើងដោយពួក ប៉ាឡេស្ទីននៅជិតព្រំ ប្រទល់ ។
យោងតាមសារព័ត៌មាន រ៉យទ័រ អ្នក រៀបចំបាតុកម្មនោះ មានសង្ឃឹមថា មនុស្ស រាប់ពាន់នាក់ នៅតំបន់ហ្គាហ្សា នឹងឆ្លើយ តបសំណើឲ្យប្រមូលផ្តុំគ្នា ដែលចាប់ ផ្តើមនៅសុក្រ ដើម្បីបោះតង់ក្នុងទីតាំង ៥កន្លែងនៅតាមព្រំដែនដ៏រសើប ក្នុង ដំណើរតវ៉ារយៈពេល៦សប្ដាហ៍ ទាមទារ សិទ្ធិឲ្យជនភៀសខ្លួន ប៉ាឡេស្ទីនត្រឡប់ មកកាន់កន្លែង ដែលឥឡូវនេះ គឺជា ប្រទេសអុីស្រាអែល ។
ដោយលើកឡើងនូវក្តីព្រួយបារម្ភអំពីសន្តិសុខ យោធាអុីស្រាអែល តាមសេច ក្តីរាយការណ៍ ឲ្យដឹងថា បានបង្កើតតំបន់ហាមឃាត់មិនឲ្យពួកប៉ាឡេស្ទីនទៅ នៅ លើទឹកដីក្នុងតំបន់ហ្គាហ្សា ជាប់នឹងរបង ព្រំដែន នៃប្រទេសអុីស្រាអែលឡើយ ។
នៅក្នុងបទសម្ភាសន៍នាយឧត្តមសេនីយ៍ Gadi Eizenkot ជាអគ្គសេនាធិការយោធា បានប្រាប់កាសែត Yedioth Ahronoth ថា “យើងបានដាក់ពង្រាយខ្មាន់កំាភ្លើងជំនាញជាង ១០០នាក់ ដែលប្រមូលមកពី អង្គ ភាពយោធាទាំងពីរ ជាពិសេសនោះ គឺមក ពីកងកម្លាំងពិសេស ហើយប្រសិនបើជីវិតស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ នឹងមានការអនុញ្ញាតឲ្យបើកការបាញ់រះ” ។
នៅពេលនេះ ប្រទេសជាច្រើន ចង់ មើលឃើញ អីុស្រាអែល និងប៉ាឡេស្ទីន មាន សន្តិភាព ។ ជាមួយគ្នានេះ លោករដ្ឋ មន្ត្រីការបរទេសបារាំង ដែលកំពុងតែ បំពេញទស្សនកិច្ច នៅអុីស្រាអែល និងក្នុង ដែនដីប៉ាឡេស្ទីននោះ បានលើកឡើងថា រដ្ឋាភិបាលបារាំង បានត្រៀមខ្លួនជានិច្ច ក្នុងការជួយជ្រោមជ្រែង ផែនការស្វែងរកសន្តិភាពរវាងអុីស្រាអែល នឹងប៉ាឡេស្ទីន។ លោកបានបញ្ជាក់ថា សម្រាប់បារាំង វិធី មានតែមួយគត់ គឺការចរចា ដើម្បីឈាន ទៅទទួលស្គាល់ប៉ាឡេស្ទីន ជារដ្ឋអធិប តេយ្យឯករាជ្យ ស្មើភាពគ្នាជាមួយអុីស្រា អែល។ ស្ថិតក្នុងកម្មវត្ថុនេះ លោកប្រធា នាធិបតីបារាំង អេមម៉ានុយអែល ម៉ាក្រុង នឹងអញ្ជើញទៅប៉ាឡេស្ទីន និងអុីស្រាអែល ក្នុងរវាងត្រីមាសចុងក្រោយ ឆ្នាំ២០១៨ នេះ។
“យើងជឿជាក់ថា ដំណោះស្រាយ ដោយ ការទទួលស្គាល់ប្រទេសអធិប តេយ្យ និងឯករាជ្យ២ស្មើភាពគ្នា គឺជា ដំណោះស្រាយតែមួយគត់ ដែលយុត្តិធម៌ និងដែលអាចធានាឲ្យមានសន្តិភាពស្ថិតស្ថេរ រវាងអុីស្រាអែល-ប៉ាឡេស្ទីន”។ នេះ គឺជាប្រសាសន៍របស់លោក Jean-Yves Le Drian រដ្ឋមន្ត្រីការបរទេសបារាំង ក្នុង ឱកាសជួបជាមួយលោក ម៉ាសមូដ អាបាស មេដឹកនាំប៉ាឡេស្ទីន នៅទីក្រុងរ៉ាម៉ាឡា កាលពីថ្ងៃចន្ទ ទី២៦មីនា។
លោក រដ្ឋមន្ត្រីបារាំង បានឆ្លៀតបន្ថែម ថា “ដើម្បីឈានទៅសម្រេចគោលដៅនេះ ផ្លូវដើរមានតែមួយគត់គឺត្រូវតែឆ្លងកាត់ការចរចាសន្តិភាព រវាងភាគីទាំងអស់ ដោយ មានការជួយជ្រោមជ្រែង ពីសហគមន៍អន្តរ ជាតិ។ សម្រាប់បារាំង បានត្រៀមខ្លួនជានិច្ច ក្នុងការជួយភាគីទាំងពីរ ឲ្យចូលតុ ចរចា ស្វែងរកដំណោះស្រាយ”។ ទាក់ទិននឹង ការទទួលស្គាល់ ទីក្រុងហ្សេ៊រុយសាឡឹម ជារដ្ឋធានី របស់អុីស្រាអែល លោករដ្ឋ មន្ត្រីការបរទេសបារាំង បានបញ្ជាក់ថា “ដល់ពេលមួយ ក្នុងក្របខ័ណ្ឌនៃការចរចា ក្រុងហ្សេ៊រុយសាឡឹម នឹងត្រូវបានគេ ប្រកាសទទួលស្គាល់ ជារដ្ឋធានីរបស់ ប្រទេសទាំងពីរ ដោយមិនអាចប្រគល់ទៅឲ្យនរណាតែម្នាក់បានឡើយ “។
ដើម្បីបញ្ជាក់អំពីការតាំងចិត្តរបស់ បារាំង លោករដ្ឋមន្ត្រីការបរទេសបារាំង បានប្រកាសថា នៅខែឧសភា លោក Edouard Philippe នាយករដ្ឋមន្ត្រីបារាំង នឹងអញ្ជើញទៅ អុីស្រាអែល-ប៉ាឡេស្ទីន ហើយនៅរវាងរដូវស្លឹកឈើជ្រុះ ចុងឆ្នាំនេះ លោកប្រធានាធិបតីម៉ាក្រុង ក៏នឹងអញ្ជើញទៅធ្វើទស្សនកិច្ចផ្លូវការនៅអុីស្រាអែល និងក្នុងដែនដីប៉ាឡេស្ទីនដែរ។
គួររំលឹកថា កាលពីខែធ្នូ ចុងឆ្នាំទៅ លោកដូណាល់ ត្រាំ បានបង្កការជ្រួលច្របល់ទូទាំងពិភពលោក ដោយបានប្រកាស ទទួលស្គាល់ទីក្រុងហ្សេ៊រុយសាឡឹម ថាជា រដ្ឋធានីរបស់អុីស្រាអែល ទាំងដោយគ្មានការឆ្លងកាត់ការស្រុះស្រួលគ្នា ពីសហ គមន៍អន្តរជាតិ និងពីភាគីប៉ាឡេស្ទីនទេ។ លោកដូណាល់ ត្រាំ បានសម្រេចឲ្យផ្ទេរ អគារស្ថានទូតអាមេរិក ពីទីក្រុងតែលអាវីវ ទៅទីក្រុងហ្សេ៊រុយសាឡឹម នៅរវាងពាក់ កណ្តាលខែឧសភាខាងមុខ ឲ្យចំថ្ងៃបុណ្យខួបនៃការបង្កើតរដ្ឋអ៊ីស្រាអែលតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលអាមេរិក បានថែមទាំងប្រកាសថា គេនឹងដាក់ស្នើ នូវផែនការសន្តិភាព ឲ្យប៉ាឡេស្ទីន និងអុី ស្រាអែល ពិនិត្យទទួលយក ក្នុងពេលដ៏ ឆាប់ខាងមុខនេះ។
ក៏ប៉ុន្តែ ភាគីប៉ាឡេស្ទីន បានប្រកែកមិន ទទួលយកអន្តរាគមន៍ របស់សហរដ្ឋអាមេ រិកជាដាច់ខាត ចាប់ពីពេលនេះទៅ។ លោកម៉ាសមូដ អាបាស បានស្នើទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឲ្យបង្កើតក្រុមការងារចម្រុះមួយ ដើម្បីឈានទៅរៀបចំសន្និសីទអន្តរជាតិ ដោះស្រាយ វិបត្តិដ៏រាំុរ៉ៃនេះ នៅរវាងពាក់កណ្តាលឆ្នាំ ២០១៨៕
ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print